News NEWS

ពិធីបុណ្យផ្កាមហាសាមគ្គី និងចំរើនព្រះជន្ម

Published by admin on June 27, 2010

 ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំបានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តើមធ្វើពិធីបុណ្យផ្កាសាមគ្គី និងចំរើនព្រះជន្មថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យថ្វាយ សម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី ដើម្បីកសាងកំពែង (របង) វត្តឧណ្ណាលោមទៅតាម រចនាបថខ្មែរ។ អាស្រ័យហេតុនេះ ទូលព្រះបង្គំយើងខ្ញុំ សូមយាង និមន្ត និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាគ្រប់មជ្ឈដ្ឋានទាំងអស់ ទ្រង់ព្រះ មេត្តា និងមេត្តា ចូលរួមជាភ្ញៀវ កិត្តិយសក្នុងពិធីបុណ្យនេះឲ្យបានអធិអធម និងចាប់មគ្គផល អនុមោទនាយក ផល្លានិសង្ឃ តាមសទ្ធាជ្រះថ្លាកុំបីអាក់ខានឡើយ។

បុណ្យនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃច័ន្ទ ២រោច ខែបុស្ស ឆ្នាំជូត សំរឹទ្ធិស័ក ព្រះពុទ្ធសករាជ ២៥៥២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ វេលាម៉ោង៧:៣០នាទីព្រឹក ជួបជុំ ពុទ្ធបរិស័ទ មន្ត្រីរាជការ ទាំងអស់នៅវត្តឧណ្ណាលោម បួងសួងជាក្រុងពាលី តាមប្រពៃណី និងបញ្ចុះ បឋមសិលាសាងសង កំពែងរបងវត្តឧណ្ណាលោម។ រសៀលម៉ោង ១៣:៣០ ជួបជុំពុទ្ធ បរិស័ទ មហាជន មន្ត្រីរាជរដ្ឋាភិបាល នៅវត្តឧណ្ណាលោម។ ម៉ោង ១៥:៣០នាទីនិមន្តព្រះ សង្ឃ២៥ព្រះអង្គ និងធ្វើកិច្ចនមស្សការ ហើយនិងសមាទាននិច្ច សីល ព្រមទាំងប្រារព្ធពិធី ពុទ្ធាភិសេក ព្រះពុទ្ធរូប អង្គថ្មីចាស់ នៅលើព្រះវិហារជាន់ទី២ និងនិមន្តព្រះធម្មកថិកសម្តែង ធម៌ទេសនាអំពីធម្មត្រាស់។ នៅថ្ងៃអង្គារ៍ ៣រោច ខែឆ្នាំដដែល វេលាម៉ោង ៧:០០ព្រឹកជួបជុំ ពុទ្ធបរិស័ទនិងមន្ត្រីរាជការ និងនិមន្ត ព្រះសង្ឃ៧៧ព្រះអង្គស្វាធ្យាយ ជយន្តោស្រោចស្រព សុគន្ធវារី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចំរើនព្រះជន្ម ៧៦ យាងចូល ៧៧ព្រះវស្សា ព្រមទាំង និមន្តព្រះសង្ឃ៧៧ព្រះអង្គបិណ្ឌបាត្រជាកិច្ចបញ្ចប់បុណ្យ។ អ្នកផ្តើមបុណ្យ -សម្តេចព្រះវនរ័ត ណយ ច្រឹក -សម្តេចព្រះឧត្តមវង្សា មួង រ៉ា -ឯកឧត្តម ស ខេង និងលោកជំទាវ -ឯកឧត្តម ទៀ បាញ់ និងលោកជំទាវ -លោកជំទាវ ម៉ែន សំអន និងស្វាមី -ឯកឧត្តម ចម ប្រសិទ្ធ និងលោកជំទាវ -ឯកឧត្តម ហ៊ីង ប៊ុនហៀង និងលោកជំទាវ -ឯកឧត្តម សួស អង្គារ៍ និងលោកជំទាវ -ឯកឧត្តម កែប ជុតិមា និងលោកជំទាវ។

ទូលព្រះបង្គំយើងខ្ញុំសូមថ្លែងអណរព្រះគុណចំពោះវត្តមាន សម្តេច ទ្រង់ ឯកឧត្តម លោក អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងមិត្តជិតឆ្ងាយទាំងអស់ ដែល បានអញ្ជើញចូលរូមក្នុងពិធីបុណ្យនេះ៕

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
18 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item