News NEWS
សម្តេចព្រះមហាសង្ឃរាជ បញ្ចុះបឋមសិលា កសាងពុទ្ធិកបឋមសិក្សាថ្មី
Published by admin on June 26, 2010
កាលពីថ្ងៃទីពុធ ១៣កើតខែមិគសិរ ពុទ្ធសករាជ២៥៥២ ត្រូវនឹងថ្ងៃទី១០ខែធ្នូ ឆ្នាំ២០០៨ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា បានយាងចូលរួលពិធី បញ្ចុះបឋមសិលាសាលា ពុទ្ធិកបឋមសិក្សា ដើម្បីបើក ការដ្ឋានសាងសង។ សាលាពុទ្ធកបឋមសិក្សានោះ ឋិតក្នង វត្តព្រះពុទ្ធមុនីរង្សី ហៅវត្តក្តីមាន ទីតាំងក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ព្រះគ្រូចៅអធិការវត្ត ព្រះនាម យី ស៊ាងហៃ បានមានសង្ឃដិការថា វត្តព្រះអង្គមានសំណាងដ៍ឧត្តុង្គឧត្តម បំផុតដែលសម្តេចព្រះមហាសង្ឃ រាជយាង ចូលរួមក្នុងពិធីនោះ។ ព្រះអង្គមានសង្ឃដិការ បន្ថែមទៀតថា ព្រះអង្គព្រមទាំងព្រះ សង្ឃ គណៈ កម្មការ ព្រមទាំងពុទ្ធបរិស័ទចំនុះជើងវត្ត បានមូលមតិគ្នាដាក់ឈ្មោះ សាលាពុទ្ធិកនោះថា សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះអគ្គ មហាសង្ឃរាជ ទេព វង្ស។ ក្នុងពិធីដ៍ថ្លៃថ្លានោះ សម្តេចព្រះមហាសង្ឃរាជ បានប្រទានឱវាទ ដល់អង្គពិធីទាំងមួលឲ្យចេះរួបរួមសាមគ្គីគ្នា ដើម្បី រួមចំណែក ក្នុងការអភិវឌ្ឍន៍ព្រះពុទ្ធ សាសនាក៏ដូចជាការអភិវឌ្ឍន៍ប្រទេសជាតិ។

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.