Monasteries NEWS

វត្តព្រះពុទ្ធមុនីរង្សី (ហៅវត្តស្ទឹងក្តី)

Published by admin on June 27, 2010

វត្តព្រះពុទ្ធមុនីរង្សី (ហៅវត្ត ស្ទឹងក្តី) ឋិតក្នុងភូមិ ច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានចាប់ផ្តើមកសាង ក្នុងឆ្នាំ១៩៩២ ក្រោមការដឹកនាំ របស់ចៅអធិការចំនួន បីជំនាន់មកហើយ។ ព្រះចៅអធិការទីមួយ ព្រះនាម ស៊ីម ពៅ ព្រះចៅអធិការទីពីរ ព្រះនាម សាំង សារិន និងព្រះចៅអធិការបច្ចុប្បន្នគឺ ព្រះតេជគុណ យី ស៊ាងហៃ។

ពិតមែនតែវត្តនេះ នៅឆ្ងាយទីប្រជុំជនបន្តិច ប៉ុន្តែវត្តនេះមាន ការរៀបចំមិនចាញ់វត្តនៅ ទីក្រុងប៉ុន្មានទេ។ សាលាពុទ្ធិក បឋមសិក្សាឆ្នាំទី១ទី២ និងទីបីបានកំពុងតែជួយបណ្តុះ បណ្តាលចំណេះវិជ្ជា និងវិបស្សនា កម្មដ្ឋាន ដល់សមណ សិស្សដ៏ដូចជាសីលវ័ន សីលវតី ដែលមកពីទីជិតឆ្ងាយ។ បច្ចុប្បន្ន (២០០៨) វត្តស្ទឹងក្តីកំពុងសាងសងអាគារ ពុទ្ធិកបឋមសិក្សា ៣ជាន់មួយខ្នង ដើម្បីពង្រឹងវិស័យ អប់រំតាមបែប ព្រះពុទ្ធសាសនាឲ្យកាន់តែទូលំទូលាយ។

ព្រះវិហារដ៏ធំស្កឹមស្កៃបច្ចុប្បន្ននេះ បានចាប់ផ្តើម កសាងនៅថ្ងៃ១ កើតខែកត្តិក ពុទ្ធសករាជ ២៥៤៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០០៥ ហើយបានបញ្ជប់រួចរាល់ និងបញ្ចុះសីមាជារោង ឧបោសថសម្រាប់ ព្រះភិក្ខុសង្ឃ ប្រើប្រាស់ នៅថ្ងៃទី ៥, ៦,៧ ខែចេត្រ ពុទ្ធសករាជ២៥៥១ ត្រូវ នឹងថ្ងៃទី ១០,១១,១២ ខែមេសា ឆ្នាំ២០០៨ ក្រោម អធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ។

ព្រះវិហារដ៏ប្រណិតមួយនេះគឺ បានការឧបត្ថម្ភកសាង ដោយ លោក លឹម ឆៃគង់ និងលោកស្រី ឡាយ ហ្គេចសេង និងសប្បុរសជនក្នុង និងក្រៅប្រទេស ជាច្រើនរូប ដែលការ កសាងនេះចំណាយថវិកាអស់ចំនួន ប៉ែតសិបប្រាំបីម៉ឺនប្រាំបីពាន់ប្រាំមួយរយ ហុកសិបបី ដុល្លាសហរដ្ឋអាមេរិក ($ 888 663 ) ។ ផ្នែកខាងក្នុងព្រះវិហារមានរូបគំនូរ ដែលនិយាយអំពី ព្រះពុទ្ធប្បវត្តិ គួរជាទីជ្រះថ្លានិងទាក់ទាញ ។ ព្រះពុទ្ធរូបអង្គធំរបស់ព្រះវិហារ មានព្រះ ភ្នែនរហូត ដល់ទៅ ៥ ម៉ែត្រ និងកំពស់ ៥ម៉ែត្រ ៨តឹក កសាងពី ថ្មកែវនិងមានរចនាក្បាច់ ផ្ញីរផ្កាយ៉ាងស្រស់ស្អាត ៕៚

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
37 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item