Dharma NEWS

ឧបាទានខន្ធ ៥​យ៉ាង

Published by admin on July 25, 2010

ពាក្យថា ឧបាទានខន្ធ បានសេចក្តីថា ការប្រកាន់មាំនៅ កងខន្ធ៥ គឺ រូបូបាទានខន្ធ១ វេទនូបាទាន ខន្ធ១ សញ្ញូបាទានខន្ធ១ សង្ខារខន្ធ១ វិញ្ញាណូបានទានខន្ធ១។ រូបូបាទានខន្ធ សេចក្តីប្រកាន់ មាំកងខន្ធ គឺរូប។ ការប្រកាន់មាំកងរូបនេះ គឺប្រកាន់ថារូបនេះជា របស់ អាត្មាអញ។ សូម្បីរូបជាអតីតក្តី អនាគត់ក្តី ជាបច្ចប្បនក្តី សេចក្តីប្រកាន់នេះគឺធ្វើឱ្យ សត្វលោកយល់ ឬហួងហែង ថារូបទាំង អស់នោះជារបស់ខ្លួន។ សេចក្តីប្រកាន់នេះ ព្រះពុទ្ធសំដែងថា កិលេសចាក់ស្រេះសន្តាន ចិត្តសត្វ ធ្វើអោយសត្វវិលវល់ ក្នុងវដ្តសង្សារ មិនមានទីបំផុត។ តែផ្ទុយទៅវិញុ បើសត្វលោកលះបង់នូវសេចក្តី ប្រកាន់ក្នុង រូបបានហើយ សត្វលោកនិងរូចចាកទុក្ខបាន បានសម្រេច ព្រះនិព្វាន។ វេទនូបាទានក្ខន្ធ សេចក្តីប្រកាន់ មាំក្នុង ខន្ធគឺវេទនា។ វេទនា ការសោយនូវរស់នៃអារម្មណ៍ តាម ពិតវេទនាជាបរមត្តធម៌ សុទ្ធសាធ កើតឡើងតាម ធម្មជាតិ មិនមែនជាកុសល រឺអកុសលឡើយ តែវេតនា មានជា ទុក្ខ ជាសុខ និងមិនទុក្ខមិនសុខ។ ការប្រកាន់មាំ ធ្វើឱ្យសត្វលោក កើតទុក្ខយ៉ាងធំធេង ក្នុង វាលវដ្តសារ ហើយ សត្វលោកប្រាថ្នាចង់បាន តែសុខវេទនា តែម៉្យាង ដែល ធ្វើឱ្យគេមិន ត្រូវការ ទុក្ខវេទនា តែអ្វីៗមិនមែន កើតឡើង តាមការចង់បានរបស់ខ្លួនឡើយ គឺអាស្រ័យនូវ ហេតុនិងបច្ច័យសព្វគ្រប់ ក៏ញុំងផលជាសុខ ជាទុក្ខ រឺមិន សុខ មិនទុក្ខឱ្យកើតឡើងប្រាកដ។ ការប្រកាន់មាំដោយសារ សត្វលោកមិនធ្វើឱ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមនូវ ហេតុនិង បច្ច័យនៃវេទនាតែប៉ុណ្ណោះ តែចំពោះព្រះអរិយ ដែលមានបញ្ញាឃើញ ច្បាស់ធម្មជាតិពិត នៃវេទនាក៏ មិនប្រកាន់នូវវេទនាទាំងឡាយ លោកឃើញច្បាស់ថាវេទនា គ្រាន់តែជាវេទនា ប៉ុណ្ណោះ មិនមែនសត្វមិនមែន បុគ្គលឡើយ។ សញ្ញូបាទានខន្ធ ខន្ធគឺ ការប្រកាន់នូវ សញ្ញា។ សញ្ញាគឺការចងចាំនូវអារម្មណ៍ តាមរយៈទ្វាទាំង៦ ឧបាទាន (ឧប +អាទាន) ការ ប្រកាន់មាំ ខន្ធ គំនររឺកង សញ្ញូបានទានខន្ធ តាមសេចក្តីពិតសញ្ញាគ្រាន់តែជា បរមត្ថធម៌សុទ្ធប៉ុណ្ណោះ មិនមែនជាកុសល រឺអកុសល នោះឡើយ វាអាស្រ័យហេតុ គ្រប់គ្រាន់ទើបសញ្ញាកើត ឡើង ប៉ុន្តែពេលបូកជា មួយឧបាទាន (ការប្រកាន់មាំ) ក៏ក្លាយជាអកុសលសុទ្ធ ហើយក៏បន្តទុក្ខទោសជាច្រើន ក្នុងវាលវដ្តសង្សារ។ ការប្រកាន់ ការចងចាំ របស់ខ្លួន ធ្វើអោយសត្វកើតទុក្ខ ច្រើនមានសេចក្តី សប្បាយបន្តិច បន្តួចប៉ុណ្ណោះ។ អ្នកចម្រើនដោយប្រាជ្ញា មើលឃើញនូវ សញ្ញូបាទានខន្ធ តាមសេចក្តីពិត មានការកើតឡើង តាមហេតុតាមបច្ច័យ ទើបមិនជាប់ជំពាក់ និងសញ្ញរបស់ ខ្លួន។ សញ្ញាកើត ឡើងមិនមែន ដោយសារយើងប្រកាន់ មាំនោះឡើយ សញ្ញាកើតឡើងព្រោះចម្រើន នូវហេតុនៃ សញ្ញាប៉ុណ្ណោះ។ បុគ្គលដែលមិន បានស្គាល់នូវសញ្ញា ពិត ធ្វើឱ្យចិត្ត សោយសោក កើតទុក្ខវិប្បដិសារីជា ច្រើនទាំងក្នុង ជាតិនេះនិងអនាគតជាតិ។ សង្ខារូបាទានក្ខន្ធ ខន្ធគឺ ការប្រកាន់នូវសង្ខារ។ សង្ខារ ការប្រជុំតាក់តែងមានបី គឺបុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និង អនេញ្ជាភិសង្ខារ។ ក្នុងសេចក្តីនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ សម្តែងអោយ យើង មិនជាប់ ជំពាក់ ក្នុងសង្ខារទាំងអស់សូម្បីតែបុញ្ញាភិសង្ខារ។ ព្រះពុទ្ធទ្រង់ប្រៀបសង្ខារ នេះថាដូចជា ដើមចេកគឺមិនមាន ខ្លឹមសារអ្វីសូម្បីតែបន្តិច ព្រោះថាសក្ខណៈនៃសង្ខារមានបីគឺ ឧបាន កើតឡើង ឋិតិ ស្ថិតនៅប្រែប្រួលជានិច្ច ទីបំផុតគង់ បែកធ្លាយ។ លក្ខណៈបីយ៉ាងនៃ សង្ខារនេះវិលចុះវិល ឡើងអស់ពីកំណើតមួយទៅកំណើតមួយ។ ដូច្នេះបុគ្គល គម្បី ឃើញនូវ លក្ខណៈមិនទែងៀនិងភាពមិន មានខ្លឹមសារ នៃសង្ខារហើយលះនូវការប្រកាន់មាំក្នុងសង្ខារ។ វិញ្ញាណូបាទានក្ខន្ធ ខន្ធគឺការប្រកាន់មាំនូវវិញ្ញាណ។ វិញ្ញាណ គឺការ ដឹងច្បាស់នូវ អារម្មណ៍ ពោលគឺ អារម្មណ៍តាមរយៈ អាយតនៈទាំង៦។ ឧទាហរណ៍ថា ចក្ខុបះនឹងរូប កើត ចក្ខុវិញ្ញាណ បុគ្គលដែលមិនបានអប់រំ ច្រើនក្នុងធម៌ក៏ប្រកាន់ មាំនូវវិញ្ញាណ នោះថាជារបស់ខ្លួន។ ប្រកាន់មាំដូច្នេះក៏ ធ្វើឱ្យបុគ្គលនោះរងនូវសេចក្តីទុក្ខ លំបាកជាច្រើន ហើយធ្វើ អោយវិលវល់ក្នុងវាលវដ្តសង្សារ។ អ្នកមានប្រាជ្ញា ពិចារណា ឃើញនូវវិញ្ញាណត្រឹម វិញ្ញាណប៉ុណ្ណោះ ព្រោះថាវិញ្ញាណ កើតឡើងតាមហេតុតាមបច្ច័យ។

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
88 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item