Khmer Monk NEWS
ព្រះព្រហ្មសិរីញាណ គ្រួច គួន (គន្ធធម្មោ)
Published by admin on July 25, 2010
ព្រះជីវប្រវត្តិ
ព្រះព្រហ្មសិរី គ្រួច គួន បានប្រសូតនៅថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំជូត ពុទ្ធសក រាជ ២៤៦៧ គ្រិស្តសករាជ ១៩២៤ បិតាឈ្មោះ ទិត្យ គ្រួច មាតាឈ្មោះ តុប មាច ក្នុងត្រកូល កសិករ នៅភូមិក្បាលកោះធំ ឃុំកោះធំ “ក” ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងអាយុ១៥ឆ្នាំ យុវជន គ្រួច គួន បានបួសជាសាមណេរ ក្នុងសំណាក់ព្រះគ្រូឧបជ្ឈាយ ពេជ្រ មាស ដែលជាព្រះ ចៅអធិការវត្តពោធិបាន ។ លុះដល់អាយុបាន១៨ឆ្នាំ សាមណេរគ្រួច គួនបានលាចាកសិក្ខា បទជាគ្រហស្ថ ហើយបានប្រកប របរកសិកម្មជាមួយឪពុកម្តាយ។ តមកឪពុកម្តាយបានស្តី ដណ្តឹងនាង សាំង ស្រួយ ជាកូនលោកទិត្យ សាំង អ្នកស្រី ហ៊ីង ហេង នៅភូមិជាមួយគ្នាឲ្យ បានជាគូរស្វាមីភរិយា ក្នុងអាយុ២៣ឆ្នាំ រហូតតមកមានកូនចំនួន៤ ប្រុស២ ស្រី២នាក់។ លុះដល់ពុទ្ធសករាជ២៥១១ គ្រិស្តសករាជ១៩៦៨ ឧបាសកគ្រួច គួនមានចិត្តជ្រះថ្លាចង់ សាងផ្នួសជាភិក្ខុ ដោយចិត្តជ្រះថ្លាពីក្រុមគ្រួសារផងនោះ ឧបាសក គ្រួច គួន បានបួសជាភិក្ខុ ក្នុងសំណាក់ព្រះតេជព្រះគុណ ពេជ្រ មាសជាឧបជ្ឈាយ និងព្រះតេជព្រះគុណ ជី ស ជា ឧបសម្បទាចារ្យ (គ្រូសូធ្យ) មាននាម បញ្ញត្តិថា “អគ្គទីបោ”ក្នុងពុទ្ធសីមាវត្តពោធិបាន។
ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ ព្រះបានបង្ខំឲ្យលាចាក សិក្ខាបទក្រោមដំណក់ទឹក ភ្នែក នៅខែកត្តិក (ធ្នូ) ឆ្នាំ១៩៧៥។ លុះក្រោយថ្ងៃ៧មករា នៅថ្ងៃពុធ ៣ កើតខែអាសាឍ ឆ្នាំច ចត្វាស័ក ពុទ្ធសករាជ ២៥២៦ គ្រិស្តរាជ១៩៨២ ឧបាសកគ្រួច គួនបានទទួល ផ្នួសឡើង វិញព្រះសំណាក់ព្រះអរិយញាណ អន ហ៊ឹម (ហុលត្ថេរ) ជាព្រះឧបជ្ឈាយ និងព្រះតេជព្រះ គុណ អ៊ុច ផន (ឥន្ទជោតោ) ជាឧបសម្បទាចារ្យ បានទទួល នាមបញ្ញត្តិថា “គន្ធធម្មោ” ក្នុង សីមាវត្តប្រជុំនទី (ក្រពើរហារ) ឃុំព្រែកឫស្សី ស្រុតាខ្មៅ ខេត្តកណ្តាល។ ពេលបួសរួចព្រះភិក្ខុ គ្រួច គួន បាននិមន្ត ត្រលប់ទៅគង់នៅវត្តពោធិបានវិញ។ លុះដល់ឆ្នាំខាល ពុទ្ធសករាជ ២៥៣០ គ្រិស្តសករាជ១៩៨៦ទើបព្រះអង្គនិមន្ត មកគង់នៅវត្តកណ្ឋារាម”តាខ្មៅ” តរៀងមក ។
ព្រះសមណស័ក្តិនិងតួរនាទី
ព្រះអង្គបានទទួលងារជាការកសង្ឃ សំរាប់បំបួស កុលបុត្រទូទាំងខេត្តកណ្តាល ក្នុងឆ្នាំ១៩៨៨ ។ ឆ្នាំ១៩៩៤ បានទទួលទីជាព្រះ វិន័យធរ សហការីអនុគណ ស្រុកតាខ្មៅ។ ឆ្នាំ ១៩៩៨ បានទទួលទីជាគ្រូសូត្រស្តាំ វត្តកណ្ឋា រាម”តាខ្មៅ” ។ ឆ្នាំ១៩៩៨ ដដែលបាន ទទួលទីជា ព្រះគ្រូធម្មចរិយាមុនីព្រះអនុគណស្រុក តាខ្មៅ ។ ឆ្នាំ ២០០២ បានទទួលទីជា ព្រះចៅអធិការ វត្តកណ្ឋារាម”តាខ្មៅ”។ ឆ្នាំ២០០៦ បាន ទទួលទីជា ព្រះព្រហ្មសិរីញាណ រាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សា សម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នែព្រះរាជា ណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យ ន.ស/រ.ក.ត/០៧០៦/២៨៦, ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។
អនិច្ចធម្ម
ព្រះព្រហ្មសិរីញាណ គ្រួច គួន បានចូលអនិច្ចធម្ម នៅថ្ងៃអាទិត្យ ១១ រោច ខែកត្តិក ឆ្នាំ ជូត សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៥២ ត្រូវនឹងថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០០៨ វេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ក្នុងព្រះជន្មាយុ ៨៥ ព្រះវស្សាដោយរោគាពាធ ៕៚
ឯកសារយោង ៖ សៀវភៅជីវប្រវត្តិ ព្រះព្រហ្មសិរីញាណ គ្រួច គួន បោះពុម្ព ២៥៥២/២០០៩
68 views
None

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.