Dharma NEWS

បាយាសិរាជញ្ញសូត្រ

Published by admin on July 22, 2010

បាយាសិរាជញ្ញសូត្រនេះ មាននៅក្នុងសុត្តន្តបិដក (គម្ពីរព្រះត្រៃបិដកភាសា បាលី និងភាសាខ្មែរភាគទី១៧ ) ជាសូត្រមួយមានរបៀប ចោទ-ឆ្លើយបង្ហាញពីទស្សនៈ ពុទ្ធនិយម ដែលអះអាងថា “លោកដទៃមាន, ឧបបាតិក សត្វមាន និងកម្មផលមាន ”។

សូត្រនេះមានលំនាំសង្ខេបដូចតទៅ

សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ ទ្រង់ស្តេច ចូលទៅកាន់ក្រឡាបន្ទំក្នុងវេលាថ្ងៃ បានទតឃើញពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុង សេតព្យៈ កំពុងចេញពីក្រុងឆ្ពោះទៅកាន់ទិសខាងជើង។ លុះទ្រង់ទតឃើញហើយ ក៏សួរ ខត្តាមាត្រ (អាមាត្យអ្នកដោះស្រាយប្រស្នាដែលគេសួរបាន) ថា “ ចុះព្រាហ្មណ៍ និងគហបតី ចេញពីសេតព្យៈទាំងហ្វូងៗ ឆ្ពោះទៅកាន់ព្រៃធ្នង់ខាងជើងនោះមានការអ្វីហ្ន៎?”។ ខត្តាមាត្រ ក្រាបទូលថា “សូមទ្រង់មេត្តាប្រោស ដ្បិតមានសមណៈ មួយអង្គ ព្រះនាមកុមារកស្សបៈ ជាសាវ័កព្រះសមណគោត្តមគង់នៅទីនោះ ជាមួយនឹងភិក្ខុសង្ឃ៥០០អង្គ ។ ព្រះសមណៈ អង្គនោះ លោកជាបណ្ឌិត មានកេរ្តិ៍ឈ្មោះ មានប្រាជ្ញា ជាពហស្សូត មានបដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹង ផង ជាព្រះអរហន្តផង។ ឯពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះចូលទៅជួបនឹងសមណៈឈ្មោះកុមារកស្សបៈនោះឯង ” ។

ព្រះបាទបាយាសិ កាលទ្រង់ព្រះសណ្តាប់ដូច្នេះហើយ ក៏ទ្រង់ត្រាស់ទៅអាមាត្យនោះថា “ ចូរអ្នកទៅរកពួក ព្រាហ្មណ៍ និងគហបតីទាំងនោះហើយឃាត់គេថា ព្រះបាទបាយាសិនឹង ចូលទៅជួបព្រះសមណៈឈ្មោះកុមារកស្សបៈនោះដែរ, ហេតុនេះ ចូររង់ចាំព្រះអង្គផង ” ។ លំដាប់នោះ ព្រះបាទបាយាសិដែលមានពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ហែហមព្រះអង្គផង ក៏ចូលទៅរកព្រះកុមារកស្សបៈដ៏មានអាយុដែលកំពុងគង់នៅក្នុងព្រៃធ្នង់។ ក្រោយពីសំណេះ សំណាលរាក់ទាក់សួរសុខទុក្ខហើយ ទើបព្រះបាទបាយាសិ ទ្រង់ត្រាស់ទៅនឹងកុមារកស្សបៈ ដ៏មានអាយុថា “ បពិត្រ កស្សបៈដ៏ចំរើន, ខ្ញុំតែងនិយាយយ៉ាងនេះ និងយល់យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈ (សត្វស្លាប់ ហើយកើតទៀត) មិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន ”។

- កុមារកស្សបៈ “ អត្មាភាពបានឃើញ បានឮបុគ្គលដែលធ្លាប់និយាយយ៉ាងនេះ យល់យ៉ាងនេះហើយ, តែមិនសមបើ បុគ្គលនោះ និយាយយ៉ាងនេះ យល់យ៉ាងនេះដូច្នេះសោះ ។ បពិត្ររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងសួរមហាបពិត្រ ក្នុងដំណើរនេះថា “ ព្រះចន្ទ័ និងព្រះអាទិត្យ នៅក្នុងលោកនេះ ឬនៅក្នុងលោកដទៃ ជាទេវតា ឬជាមនុស្ស ? ”

- បាយាសិ៖ ព្រះចន្ទ័ និងព្រះអាទិត្យនៅក្នុងលោកដទៃ ជាទេវតា គឺមិនមែនជាមនុស្សទេ ។

- កុមារកស្សបៈ បើតាមបរិយាយនេះ សូមព្រះមហាបពិត្របែរព្រះយោបល់យ៉ាងនេះវិញថា លោកដទៃ មាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ។

- បាយាសិ៖ ព្រះកស្សបៈដ៏ចំរើន ពោលយ៉ាងនេះក៏គួរម៉្យាងដែរ ប៉ុន្តែខ្ញុំនៅតែមាន សេចក្តីយល់ឃើញថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់ កម្មទាំងឡាយមិនមាន ព្រោះពួកមិត្ត អាមាត្យ និងពួកញាតិ សាលោហិតរបស់ខ្ញុំក្នុង លោកនេះ ជាអ្នកប្រព្រឹត្តអកុសលកម្ម , លុះសម័យក្រោយមកពួកគេមាន អាពាធឈឺធ្ងន់ ដែលខ្ញុំដឹងថាមុខជានឹងមិនស្បើយចាកអាពាធនេះទេ , ខ្ញុំចូលទៅរកពួកមិត្ត អាមាត្យទាំង នោះ ហើយនិយាយថា “មានសមណៈ ពួកមួយនិយាយថា ពួកជនឯណាប្រព្រឹត្ត អកុសលកម្ម ពួកជននោះ លុះបែកធ្លាយ រាងកាយទៅតែងទៅកើតក្នុងកំណើត តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក , ដូច្នេះអ្នកទាំងឡាយ សុទ្ធតែជា អ្នកប្រព្រឹត្តអំពើអាក្រក់ , បើពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះ ជាពាក្យពិតមែន អ្នកទាំងឡាយលុះបែកធ្លាយ រាងកាយទៅមុខជានឹងទៅកើតជាកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកពុំខាន ។ បើយ៉ាងនេះមែន អ្នកទាំងឡាយត្រូវមកប្រាប់យើងថា លោកដទៃមាន ពួកសត្វជា ឧបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលធ្វើល្អ ធ្វើអាក្រក់មាន។ ពួកអាមាត្យ ទាំងនោះ ទទួលយល់ព្រមថា ករុណាថ្លៃវិសេសដូច្នេះ ហើយស្លាប់ទៅ តែមិនឃើញមក ប្រាប់ ទាំងមិនបញ្ជូនបំរើមកឡើយ។ សេចក្តីដូចបានទូលមកនេះ ទើបធ្វើឱ្យខ្ញុំមានគំនិត យល់ឃើញ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិរបស់កម្ម ទាំងឡាយ ដែលធ្វើល្អ ធ្វើអាក្រក់ មិនមាន ។

- កុមារកស្សបៈ មហាបពិត្រ សំគាល់ហេតុនេះដូចម្តេច ? ពួកបុរសរបស់មហា បពិត្រក្នុងដែននេះ ចាប់បានចោរដែលប្រព្រឹត្តអាក្រក់មកថ្វាយមហាបពិត្រហើយទូលថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះជាចោរ ហើយព្រះ អង្គទ្រង់សព្វព្រះទ័យ ដាក់អាជ្ញាដល់ ចោរនោះយ៉ាងណា សូមដាក់មកចុះ។ ពេលនោះ ព្រះមហាបពិត្រមានបន្ទូល ឱ្យគេចង ស្លាបសេកបុរសជាចោរនោះ ហើយឱ្យនាំយកទៅសម្លាប់។ ពេជ្ឈឃាត ក៏នាំចោរនោះ ទៅឱ្យអង្គុយ ត្រង់កន្លែងសំរាប់ពិឃាត, ចុះបើពួកចោរនោះនឹងអង្វរពួកពេជ្ឈឃាតថា សូមពេជ្រឃាតបង្អង់សិន ចាំខ្ញុំទៅផ្តែផ្តាំពួកញាតិមិត្ររបស់ខ្ញុំ ហើយសឹមមកវិញ តើបាន ឬទេ? ឬក៏ពួកពេជ្ឈឃាតទាំងនោះ ចេះតែកាត់ក្បាលចោរដែលកំពង់ទួញយំ ដោយឥត យោគយល់ទេ ?

-បាយាសិៈ បពិត្រព្រះកស្សបៈដ៏ចំរើន ចោរនោះនឹងអង្វរពេជ្ឈឃាតឱ្យបង្អង់សិន ដើម្បីទៅ ប្រាប់ញាតិ មិត្ត សាច់សាលោហិតសិន ហើយសឹមមកវិញមិនបានទេ, ពួកពេជ្ឈឃាតចេះ តែកាត់ក្បាលចោរដែលកំពុងទួញយំ នោះពុំខានឡើយ ។

-កុមារកស្សបៈ ថ្វាយព្រះពររាជញ្ញៈ អម្បាលយ៉ាងចោរនោះ ជាមនុស្សជាតិដូចគ្នា ត្រឡាំង ម្តេចគង់អង្វរ ពួកពេជ្ឈឃាតជាមនុស្សជាតិដូចគ្នាមិនបាន , ចំណង់បើពួកមិត្ត អាមាត្យរបស់មហាបពិត្រ សុទ្ធតែជាអ្នកប្រព្រឹត្ត អំពើអាក្រក់ លុះបែកធ្លាយរាងកាយ ទៅបានទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកហើយ ធ្វើម្តេច ឡើយនឹងអង្វរ និរយបាល (យមរាជ) ថា “ សូមបង្អង់សិន ចាំខ្ញុំយកដំណឹងទៅទូលមហាបពិត្រថា លោកដទៃមាន ពួកសត្វជា ឧបាតិកៈមាន ផលវិបាករបស់កម្មមាន ដូច្នេះបាន! ” ។

-បាយាសិៈ ព្រះកស្សបៈដ៏ចំរើន យល់យ៉ាងនេះគួរដែរហើយ ប៉ុន្តែខ្ញុំនៅតែយល់ ឃើញថា លោកដទៃ មិនមាន ពួកសត្វជាឧបាតិកៈមិនមាន ផលវិបាករបស់កម្មមិនមាន ព្រោះពួកញាតិខ្ញុំក្នុងលោកនេះ បានប្រព្រឹត្តធ្វើនូវ កុសលកម្មច្រើន ក្រោយមកពួកញាតិ មិត្តរបស់ខ្ញុំមានអពាធជាទម្ងន់។ កាលខ្ញុំដឹងថា អ្នកទាំងនោះ មុខជានឹងមិនជា សះស្បើយ បាន ខ្ញុំចូលទៅរកពួកញាតិមិត្តទាំងនោះ ហើយនិយាយថា “ មានសមណៈពួកខ្លះពោលថា ពួកជនណាធ្វើ អំពើល្អ លុះស្លាប់ទៅនឹងបានទៅកើតក្នុងសុគតិសួគ៌ទេវលោក , ឥឡូវនេះ អ្នកទាំងឡាយសុទ្ធតែជាអ្នកធ្វើនូវអំពើល្អ, ដូច្នេះ បើពិតដូចពាក្យសមណព្រាហ្មណ៍ ទាំងនោះថាមែន អ្នកទាំងឡាយ លុះស្លាប់ទៅប្រាកដជាទៅកើតក្នុងស្ថាន សួគ៌ទេវលោក ដោយពិត, បើអ្នកទៅកើតទីនោះមែន អ្នកទាំងឡាយគប្បីមកប្រាប់យើងថា លោកដទៃមាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាក របស់កម្មទាំងឡាយដែលធ្វើល្អ ធ្វើអាក្រក់មាន ។ ពួកញាតិទាំងនោះឆ្លើយថា ករុណាថ្លៃវិសេស ប៉ុន្តែមិនឃើញមកប្រាប់ ទាំងមិនបញ្ជូន បំរើមកឡើយ ។ ហេតុនេះហើយដែលនាំឱ្យខ្ញុំយល់ថា លោកដទៃមិនមាន ពួកសត្វជា ឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយដែលធ្វើល្អ ធ្វើអាក្រក់មិនមាន ។

-កុមារកស្សបៈ អាត្មានឹងធ្វើការឧបមាមួយថ្វាយព្រះមហាបពិត្រថា មានបុរសម្នាក់ ធ្លាក់ទៅក្នុងរណ្តៅ លាមក លិចចុះទាំងក្បាល។ ពេលនោះ មហាបពិត្រ ត្រាស់បង្គាប់រាជ បុរសឱ្យស្រង់បុរសនោះពីណ្តៅលាមក ហើយសំអាតស្អិត ស្អាងរាងកាយបុរសនោះ ប្រដាប់ដោយសំលៀកបំពាក់ដ៏ល្អឆើត លាបប្រេងម្សៅដ៏ប្រណិត ហើយឱ្យទៅ នៅក្នុង ប្រាសាទដ៏ស្អាត ចាត់ចែងបំរើដោយកាមគុណ៥ យ៉ាងសប្បាយរីករាយ , តើបុរសនោះ នៅតែមានសេចក្តី ប្រាថ្នានឹងមុជចុះទៅក្នុងរណ្តៅលាមកនោះទៀតឬទេ ?

-បាយាសិៈ បពិត្រព្រះកស្សបៈដ៏ចំរើន រណ្តៅលាមកមិនជាទីពេញចិត្ត ជារបស់មិន ស្អាតផង ជាចំណែក នៃរបស់មិនស្អាតផង មានក្លិនស្អុយផង ជាចំណែករបស់មានក្លិន ស្អុយផង , បុរសនោះប្រាកដជាពុំចុះទៅក្នុងរណ្តៅ លាមកនោះ វិញទេ ។

-កុមារកស្សបៈ ថ្វាយព្រះពររាជញ្ញៈ យ៉ាងហ្នឹងមែនហើយ មនុស្សទាំងឡាយជារបស់ មិនស្អាត មានក្លិន ស្អុយ គួរធុញទ្រាន់ គួរខ្ពើមរអើមដល់ទេវតាទាំងឡាយ , ក្លិនមនុស្សធុំ អាក្រក់ ផ្សាយឡើងទៅកាន់ស្ថានទេវតា ចំនួន១០០យោជន៍។ ពួកញាតិមិត្តរបស់មហា បពិត្រ ជាអ្នកធ្វើអំពើល្អ លុះស្លាប់ទៅបានទៅកើត ក្នុងស្ថានទេវលោក ហើយ នឹងមកប្រាប់ ថា លោកដទៃមាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាកនៃកម្មមាន ដូចម្តេចបាន ? ដូច្នេះ សូម មហាបពិត្រ បែរយោបល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាកនៃកម្មទាំងឡាយ មាន ដោយហេតុ នេះចុះ ។

-បាយាសិ ៖ ព្រះកស្សបៈដ៏ចំរើន ពោលយ៉ាងនេះគួរដែរហើយ ប៉ុន្តែខ្ញុំនៅតែយល់ថា លោកដទៃមិនមាន ពួកសត្វ ជាឧបបាតិកៈមិនមាន ផលវិបាកនៃកម្មទាំឡាយមិនមាន ព្រោះថាពួកញាតិមិត្តរបស់ខ្ញុំច្រើនណាស់ ដែលជាអ្នកធ្វើអំពើល្អ ។ សម័យមួយ ពួកញាតិ មិត្តទាំងនោះមានអាពាធជាទម្ងន់។ ខ្ញុំបានចូលទៅផ្តាំ អ្នកទាំងនោះ ថា បើអ្នកស្លាប់ពី ទីនេះទៅ ហើយកើតក្នុងស្ថានសួគ៌, អ្នកទាំងឡាយចូរមកប្រាប់យើងថា លោកដទៃមាន ពួកសត្វ ជាឧបបាតិកៈមាន ផលវិបាក នៃកម្មទាំងឡាយមាន។ ពួកញាតិរបស់ខ្ញុំទាំង នោះទទួលយល់ព្រមថា ករុណាវិសេស រួចស្លាប់ទៅ។ តាំងពីពេលនោះមក ខ្ញុំមិនមាន ឃើញអ្នកទាំងនោះមកប្រាប់ ទាំងមិនបញ្ជូនបំរើមកប្រាប់សោះ ដំណើរនេះហើយដែល នាំឱ្យខ្ញុំនៅតែ យល់ថាលោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាកនៃកម្ម ទាំងឡាយមិនមាន ។

-កុមារកស្សបៈ អើ, បើដូច្នេះ អាត្មានឹងទួលសួរមហាបពិត្រក្នុងដំណើរនេះវិញ, មហាបពិត្រ ពេញព្រះទ័យ ក្នុងប្រស្នានេះយ៉ាងណា សូមមហាបពិត្រព្យាករណ៍យ៉ាងនោះ ចុះ។ បពិត្ររាជញ្ញៈ ១០០ឆ្នាំ របស់មនុស្ស ត្រូវជាមួយយប់ មួយថ្ងៃ របស់ទេវតាជាន់ តាវតិង្ស, ៣០រាត្រីនុ៎ះ ត្រូវជាមួយខែ , ១២ខែត្រូវជា មួយឆ្នាំ។ រាប់ឆ្នាំ នោះបាន១០០០ឆ្នាំទិព្វ ជាប្រមាណនៃអាយុទេវតាជាន់តាវតិង្ស ។ ពួកញាតិមិត្តរបស់មហាបពិត្រ អ្នកធ្វើអំពើល្អ លុះបែកធ្លាយរាងកាយបានទៅ កើតក្នុងស្ថានសួគ៌ជាមួយពួកទេវតាជាន់តាវតិង្ស, ចុះបើពួក ញាតិទាំងនោះ មានគំនិតថា ចាំយើងទាំងឡាយឱ្យគេបំរើឱ្យ ស្កប់ស្កល់ដោយកាមគុណ ទាំង៥ជាទិព្វ បានពីរ-បីថ្ងៃសិន សឹមទៅប្រាប់ ដល់ព្រះបាទបាយាសិ តើបានឬទេ ?

- បាយាសិ ៖ បពិត្រព្រះកស្សបៈដ៏ចំរើន , មកមិនទាន់ទេ ព្រោះថាខ្ញុំមុខជានឹងស្លាប់ ទៅយូរហើយ ចុះនណា មកប្រាប់ព្រះអង្គថា ពួកទេវតាជាន់តាវតិង្សមាន? ឬថាទេវតាជាន់ តាវតិង្សមានអាយុវែងយ៉ាងនេះ, ខ្ញុំមិនទាន់ ជឿទេ ។

-កុមារកស្សបៈ ថ្វាយព្រះពររាជញ្ញៈ! មនុស្សខ្វាក់ពីកំណើត មិនដែលឃើញរូបខ្មៅ-ស មិនដែលឃើញ រូបសម្បុរ ក្រហម លឿង ខ្មៅ ជាដើមទេ, មិនដែលឃើញផ្កាយ ទាំងឡាយ មិនដែលឃើញព្រះចន្ទ័ ព្រះអាទិត្យទេ។ មនុស្សខ្វាក់ទាំង នោះមុខជានិយាយ ថា រូបខ្មៅ ស ក្រហម លឿង ខៀវ ជាដើមគ្មានទេ ព្រះចន្ទ័ ព្រះអាទិត្យគ្មានទេ បុគ្គលអ្នក ឃើញរូប ព្រះអាទិត្យ ព្រះចន្ទ័ក៏គ្មានដែរ។ បពិត្ររាជញ្ញៈ ! កាលបើមនុស្សខ្វាក់និយាយ យ៉ាងនេះ ឈ្មោះថានិយាយត្រូវឬទេ ?

-បាយាស ៖ បពិត្រព្រះកស្សបៈដ៏ចរើន ! មិនត្រូវទេ ព្រោះរូបខ្មៅ-សមាន , បុគ្គលអ្នក ឃើញរូបខ្មៅ-សមាន , រូបផ្កាយមាន, រូបព្រះអាទិត្យ ព្រះចន្ទ័មាន , បុគ្គលអ្នកឃើញរូប ផ្កាយមាន ព្រះអាទិត្យ ព្រះចន្ទ័ក៏មាន។ បើបុរសខ្វាក់ ពីកំណើតនិយាយថា អាត្មាអញមិន ស្គាល់របស់នុ៎ះ អាត្មាអញមិនឃើញរបស់នុ៎ះ ទើបត្រឹមត្រូវ ។ ប៉ុន្តែ បើបុរសខ្វាក់ពី កំណើតនិយាយថា របស់ទាំងនោះមិនមានទេ , ការនិយាយដូច្នេះមិនត្រឹមត្រូវឡើយ ។

-កុមារកស្សបៈ យ៉ាងហ្នឹងមែនហើយ , អង្គមហាបពិត្រ ទុកដូចជាមនុស្សខ្វាក់ពី កំណើត។ សូមមហាបពិត្រ ជ្រាបថា លោកដទៃបុគ្គលមិនគប្បីឃើញដោយមំសចក្ខុទេ, មានតែពួកសមណព្រាហ្មណ៍ដែលអាស្រ័យ ក្នុងទី សេនាសនៈ ដ៏ស្ងាត់ក្នុងព្រៃតូច-ធំ មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ ព្រះនិព្វាន បាននូវទិព្វ- ចក្ខុ ទើបឃើញលោកនេះផង លោកដទៃផង ពួកសត្វជាឧបបាតិកៈផង។ ដូច្នេះ សូមមហា បពិត្រ ធ្វើការយល់ជាថ្មីវិញ ទៅទើបប្រសើរ ។

-បាយាសិ ៖ ព្រះកស្សបៈដ៏ចំរើន ពោលយ៉ាងនេះគួរដែរ ប៉ុន្តែខ្ញុំព្រះករុណានៅ តែមិនជឿ ពីព្រោះ ខ្ញុំព្រះ ករុណា ឃើញសមណព្រាហ្មណ៍មានសីលបរិសុទ្ធ មានធម៌ល្អ ចង់តែរស់មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើម សេចក្តីទុក្ខ។ បើសមណ ព្រាហ្មណ៍ទាំងនោះដឹងថា យើងទាំងឡាយ កាលបើស្លាប់ពីលោកនេះទៅ ប្រាកដជាបាន សេចក្តីសុខប្រសើរ ជាងឥឡូវនេះ ពួកសមណព្រាហ្មណ៍ទាំងនោះ ប្រាកដជាសម្លាប់ខ្លួន ដើម្បីបានទៅទទួលសេចក្តី សុខនោះហើយ ប៉ុន្តែមិន ដូច្នេះទេ ខ្ញុំឃើញតែពួកសមណ ព្រាហ្មណ៍មានសីលបរិសុទ្ធ មានធម៌ល្អទាំងអស់នោះ ចង់តែ រស់ មិនចង់ស្លាប់ ស្អប់ខ្ពើម សេចក្តីទុក្ខ ចង់បានតែសេចក្តីសុខ។ នេះមកតែពីសមណព្រាហ្មណ៍ទាំងនោះ ក៏មិនដឹង ដែរថា កាលបើពួកយើងស្លាប់ ពីលោកនេះទៅ ប្រាកដជាបានទៅទទួលសេចក្តីសុខ ប្រសើរក្នុងលោកដទៃឡើយ ។

-កុមារកស្សបៈ អើ បើដូច្នោះ , អាត្មាធ្វើសេចក្តីប្រៀបធៀបមួយប្រាប់មហា បពិត្រ ជ្រាបថា កាលពីព្រេងនាយ មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធមួយមានកូនប្រុសមួយ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ប្រពន្ធមួយទៀតកំពុង តែមានគភ៌ នឹងជិតសំរាល។ នៅពេលនោះ ព្រាហ្មណ៍ជាស្វាមីក៏ធ្វើមរណកាលទៅ មាណពជាកូនក៏និយាយ នឹង ព្រាហ្មណីជាម្តាយចុងថា ទ្រព្យសម្បត្តិទាំងអស់ណាទោះជាមានវិញ្ញាណ ឬឥតវិញ្ញាណ ទ្រព្យទាំងអស់នោះជារបស់ខ្ញុំ ឯអ្នកមិនត្រូវបានចំណែកតិចតួចឡើយ។ នាងព្រាហ្មណី ឆ្លើយតបនឹងមាណពនោះវិញថា ចូរអ្នកបង្អង់សិន ទម្រាំអញ សម្រាលកូនរួច។ បើកូនអញ នោះជាប្រុស, នោះវានឹងត្រូវបានសម្បត្តិតិចតួចដែរ បើជាកូនស្រី នោះវានឹងបានធ្វើជា ភរិយារបស់អ្នក ។

នាងព្រាហ្មណី , កាលបើមាណពនោះ ចូលទៅនិយាយឱ្យប្រគល់ទ្រព្យឱ្យខ្លួនញយ ដងពេក ក៏កាន់កាំបិតចូល ទៅក្នុងបន្ទប់ ហើយវះពោះខ្លួនឯង ដោយគិតថា បើកូន នៅក្នុងគភ៌នោះជាប្រុស ឬស្រី អាត្មាអញ គង់ដឹងច្បាស់ ។ ហេតុតែល្ងង់មិនឈ្លាសវៃ ស្វែងរកទ្រព្យមរតកដោយមិនត្រូវទំនង ក៏ដល់នូវសេចក្តីវិនាសទាំងខ្លួនផង ទាំងជីវិតផង ទាំងកូនក្នុងផ្ទៃផង ទាំងទ្រព្យសម្បត្តិផង ។

បពិត្ររាជញ្ញៈ ព្រះអង្គជាបុគ្គលល្ងង់ ស្វែងរកបរលោកដោយខុសទំនង គង់នឹង ដល់នូវសេចក្តីវិនាស ដូចព្រាហ្មណីដែលស្វែងរកទ្រព្យសម្បត្តិខុសទំនងនេះឯង។ ពួកសមណព្រាហ្មណ៍មានសីលល្អ មានធម៌ល្អ ឋិតនៅយូរ អង្វែងដរាបណា ដរាបនោះ ពួកសមណព្រាហ្មណ៍ទាំងនោះ រមែងបានបុណ្យច្រើន បានប្រតិបត្តិបានជាប្រយោជន៍ ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់សត្វលោក ព្រមទាំង ទេវតានិងមនុស្សទាំងឡាយ។

-បាយាសិ ៖ ព្រះករុណានិយាយយ៉ាងនេះគួរដែរ ប៉ុន្តែខ្ញុំមិនទាន់ជឿនៅឡើយ ព្រោះខ្ញុំធ្លាប់ឱ្យគេបោះចោរ ទាំងរស់ទៅក្នុងខ្ទៈ ហើយឱ្យបិទខ្ទៈឱ្យជិត ទើបឱ្យលើកខ្ទៈ នោះដាក់លើជើងក្រានរួចដុតភ្លើង។ កាលដឹងថាចោរនោះ ស្លាប់ហើយ ទើបឱ្យគេដាក់ ខ្ទៈចុះ ហើយបើកគម្របសន្សឹមៗ ពិនិត្យមើលម៉ត់ចត់ដោយបំណងថា ចាំមើលព្រលឹង ចោរនោះចេញទៅ ប៉ុន្តែយើងមិនឃើញព្រលឹងចោរនោះចេញទៅសោះ ។

-កុមារកស្សបៈ ឥឡូវនេះ អាត្មាភាពសូមសួរមហាបពិត្រវិញថា ព្រះអង្គធ្លាប់ផ្ទំក្នុង វេលាថ្ងៃ ហើយសុបិន្ត ឃើញសួនច្បារ ព្រៃព្រឹក្សាជាដើមឬទេ? ហើយសម័យនោះ មានពួកស្រីស្នមក្រមការ ក្មេងចាស់ ចាំរក្សាព្រះអង្គ ឬទេ? ពួកអ្នកអង្គុយចាំរក្សាព្រះអង្គ នោះ បានឃើញព្រលឹងរបស់ព្រះអង្គ កំពុងចេញ កំពុងចូលដែរឬទេ ?

-បាយាស ៖ ករុណា , ខ្ញុំធ្លាប់ផ្ទំលក់ក្នុងវេលាថ្ងៃ ហើយធ្លាប់សុបិន្តឃើញសួនច្បារ , ឃើញព្រៃព្រឹក្សា ជាដើមដែរ នៅពេលកំពុងសុបិន្តនោះ ក៏មានស្រីស្នមក្រមការអង្គុយចាំថែ រក្សាដែរ ប៉ុន្តែអ្នកទាំងនោះពុំបានឃើញ ព្រលឹងរបស់ខ្ញុំកំពុងចេញទៅ និងចូលមកវិញនោះ ទេ ។

- កុមារកស្សបៈ អម្បាលស្រីស្នមក្រមការនៅរស់ គង់ពុំឃើញព្រលឹងរបស់មហា បពិត្រកំពុងរស់ នៅពេលចូល ឬចេញទៅផង ចំណង់បើមនុស្សស្លាប់ទៅហើយ មហាបពិត្រនឹងទតឃើញព្រលឹងកាលចេញទៅ និងចូល មកដូចម្តេចបាន។

-បាយាសិៈ លោកម្ចាស់ពោលយ៉ានេះក៏គួរដែរ ប៉ុន្តែខ្ញុំធ្លាប់បានឱ្យគេថ្លឹងចោរម្នាក់មុន នឹងយកគេទៅសម្លាប់ ការសម្លាប់នោះ មិនបានធ្វើឱ្យឈាមហូរចេញ ឬរបកស្បែកត្រង់ កន្លែងណាមួយទេ ។ កាលចោរនោះស្លាប់ទៅហើយ ខ្ញុំបានឱ្យអាមាត្យថ្លឹងចោរនោះម្តង ទៀត(ដោយជញ្ជីងដដែល)។ ឃើញទម្ងន់សាកសពចោរនោះ ធ្ងន់ជាងរូបចោរ នោះកាល កំពុងរស់នៅ។ ហេតុនេះហើយ ដែលខ្ញុំមិនជឿថាមានអ្វីចេញពីចោរទៅកើតទេ ។

-កុមារកស្សបៈ ថ្វាយព្រះពររាជញ្ញៈ ដុំដែកដែលគេកំពុងដុតឆេះរន្ទាលច្រាលឆ្អៅ នឹងទៅជាដុំដែក ស្រាលផង ទន់ផង។ លុះដុំដែកនោះរលត់ ភ្លើងត្រជាក់ទៅវិញ នឹងទៅជាដុំដែកធ្ងន់ជាងផង រឹងជាងផង។ កាយនេះ ឯងក៏ដូច្នេះដែរ កាលបើប្រកបដោយ អាយុផង ភ្លើងធាតុផង វិញ្ញាណផង កាយនេះនឹងទៅជាស្រាលផង ទន់ផង ប៉ុន្តែបើកាយ នេះ ប្រាសចាកអាយុ ប្រាសចាកភ្លើងធាតុ ប្រាសចាកវិញ្ញាណពេលណាហើយ ពេលនោះ កាយនេះនឹង ទៅជាកាយធ្ងន់ផង រឹងផង ។

-បាយាសិៈ ខ្ញុំមិនទាន់ជឿបានទេ ព្រោះខ្ញុំធ្លាប់ឱ្យពេជ្ឈឃាតយកចោរទៅសម្លាប់ ហើយធ្វើឱ្យសាកសពនោះ មិនឱ្យខូចស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹងត្រង់កន្លែង ណាមួយសោះ ក្រែងលោយើងបានឃើញព្រលឹង ចោរនោះចេញទៅ ប៉ុន្តែមិនឃើញសោះ ឯភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ របស់ចោរនោះ ក៏នៅដដែល ប៉ុន្តែលែងឃើញ លែងឮ លែងដឹងរសជាតិ លែងដឹងផោតព្វៈទាំងអស់ ។ នេះហើយដែលខ្ញុំមិន ជឿលោកម្ចាស់ ។

-កុមារកស្សបៈ ថ្វាយព្រះពរ ឥឡូវអាត្មាធ្វើការប្រៀបធៀបថា កាលពីព្រេងនាយ មានបុរសផ្លុំ សង្ខ័ម្នាក់ កាន់សង្ខ័ដើរទៅកាន់ជនបទ លុះចូលទៅដល់ស្រុកមួយ ក៏ឈរផ្លុំ ស័ង្ខ៣ដង រួចដាក់សង្ខ័ចុះ ហើយអង្គុយចុះក្បែរនោះ លំដាប់នោះ ពួកអ្នកជនបទមាន ការត្រិះរិះថា ចុះសំលេងនោះជាសំលេងអ្វី បានជាពិរោះម្លេះ ។ មនុស្សទាំងនោះ ក៏ដើរចូលទៅជិតអ្នកផ្លុំស័ង្ខ ហើយសួរថា សម្លេងអម្បាញ់មិញនេះ ជាសម្លេងអ្វី បានជាពិរោះម្លេះ? បុរសអ្នកផ្លុំ ស័ង្ខនិយាយថា នេះគឺជាសម្លេងស័ង្ខ ។ មនុស្សទាំងនោះ ក៏ចាប់ស័ង្ខលើកឡើងដើម្បីរកមើលសម្លេងរបស់វា តែមិន ឃើញសោះ ហើយនិយាយនឹង ស័ង្ខនោះថា នែស័ង្ខ អ្នកចូរបន្លឺសម្លេងឡើង។ ស័ង្ខនៅតែមិនបន្លឺ សម្លេងសោះ ។

អ្នកផ្លុំស័ង្ខក៏គិតថា មនុស្សទាំងអស់នោះហៅពេញជាល្ងង់ មិនសមបើនាំគ្នាមកស្វែង រកសម្លេងស័ង្ខ ដោយ ខុសទំនង ដូច្នេះសោះ ។ កាលពួកមនុស្សកំពុងរោមមើលអ្នកផ្លុំស័ង្ខ គាត់ក៏ចាប់ស័ង្ខផ្លុំ៣ដង រួចក៏ចេញពីទីនោះទៅ។

មនុស្សទាំងអស់នោះ ក៏ត្រិះរិះដូច្នេះថា ធម្មតាស័ង្ខនេះ លុះតែកាលណាបានផ្សំនឹង បុរសផង ផ្សំនិងសេចក្តី ព្យាយាមផង ផ្សំនិងខ្យល់ផង ទើបស័ង្ខនេះបន្លឺសម្លេងបាន។ បើស័ង្ខនេះ មិនផ្សំដោយធាតុទាំងនេះទេ វាក៏បន្លឺ សម្លេង មិនបានឡើយ។ បពិត្ររាជញ្ញៈ កាយនេះ កាលបើប្រកបដោយអាយុ ដោយភ្លើងធាតុ ដោយវិញ្ញាណ វាអាចសម្រេច ឥរិយាបថដេក ដើរ ឈរ អង្គុយបាន ត្រចៀកស្តាប់សម្លេងបាន ច្រមុះក៏ធុំក្លិន អណ្តាតក៏ដឹងរសជាតិ ប៉ុន្តែបើវាមិនប្រកប ដោយអាយុ ដោយភ្លើងធាតុ និងវិញ្ញាណទេ កាយនេះ ក៏សម្រេចឥរិយាបថអ្វីមិនបាន , លែងឮ លែងឃើញ ជាដើម ដូច្នោះដែរ។

-បាយាសិៈ ព្រះកុមារកស្សបៈប្រៀបធៀបមកក៏គួរដែរ ប៉ុន្តែខ្ញុំមិនអាចលះបង់ទិដ្ឋិ របស់ខ្ញុំបានទេ ព្រោះព្រះបាទបសេនទិកោសលក្តី ព្រះរាជាដទៃក្តី ប្រជារាស្ត្រក្តី ដឹងច្បាស់ថាខ្ញុំ ( ព្រះបាទបាយាសិ ) ធ្លាប់និយាយថា លោកដទៃមិនមាន សត្វជាឧបាតិកៈ មិនមាន ផលរបស់កម្មដែលគេធ្វើល្អក្តី ធ្វើអាក្រក់ក្តីមិនមាន។ បើខ្ញុំលះបង់ ការយល់ឃើញ (ទិដ្ឋិ) នេះចេញ អ្នកផងគេនឹងស្តីបន្ទោសថា ខ្ញុំជាមនុស្សខ្លៅ ប្រកាន់តែសេចក្តីខុស , ដូច្នេះ ខ្ញុំមុខជាត្រឡប់ទៅកាន់ទិដ្ឋិដដែល នេះវិញ ។

-កុមារកស្សបៈ អើ បើដូច្នេះ អាត្មានឹងធ្វើការឧបមាមួយថ្វាយមហាបពិត្រ កាលពី ព្រេងនាយ មានបុរសជា អ្នកចិញ្ចឹមជ្រូក បានចេញពីស្រុករបស់ខ្លួនទៅកាន់ស្រុកដទៃ បានឃើញលាមកក្រៀមដ៏ច្រើន ដែលគេបោះបង់ចោល បុរសនោះបានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា លាមកក្រៀមនេះត្រូវជាចំណីជ្រូករបស់អញ គួរតែអញយក លាមកក្រៀមនេះទៅ, បុរសនោះក៏លាសំពត់បង់កកើបលាមកនេះដាក់វេចជាបង្វេចលើក ទូលហើយដើរទៅ។ កាល បុរសនោះកំពុងដើរតាមផ្លូវ មេឃក៏បង្អុរភ្លៀងមួយមេធំ លាមកក្នុងបង្វេចនោះក៏រលាយ ហើយហូរធ្លាក់រហូតដល់ ចុងជើងបុរស នោះមិនលះបង់ នៅតែទ្រាំទ្រទូលតទៅទៀត។ មនុស្សទាំងឡាយឃើញហើយ ពោលថានែវើយ ! ឯងជាមនុស្សឆ្កួតទេឬ? បានជាទូលបង្វេចលាមកដែលកំពុងហូរ ស្រោចតាំងពីក្បាល រហូតដល់ចុងជើងដូច្នេះ។ បុរសអ្នកទូលលាមក ឆ្លើយថាអ្នកទាំងឡាយទេតើ ជាមនុស្សឆ្កួត មនុស្សលីលា, បានជាថាអញដូច្នេះ ព្រោះ លាមកនេះជាបាយជ្រូករបស់អញ។ បពិត្ររាជញ្ញៈ មហាបពិត្រ ប្រកាន់យ៉ាងនេះ ក៏ដូចជាអ្នកទូលលាមកនេះដែរ ។ សូមមហាបពិត្រលះបង់ទិដ្ឋិនោះចោលទៅ

-បាយាសិៈ ព្រះកស្សបៈដ៏ចំរើន ពោលយ៉ាងនេះសមដែរហើយ ប៉ុន្តែ ខ្ញុំមិនអាច លះបង់ទិដ្ឋិ នេះបានទេ ។

-កុមារកស្សបៈ អើ បើដូច្នេះ អាត្មាភាពធ្វើការប្រៀបធៀបមួយទៀតថា កាលពីព្រេង នាយ មានបុរសពីរ នាក់ ជាសម្លាញ់នឹងគ្នា នៅក្នុងជនបទមួយជាមួយគ្នា ។ គ្រានោះ បុរសជាសម្លាញ់បានបបួលបុរស ជាសម្លាញ់ថា នែសម្លាញ់មកយើងនឹងទៅកាន់ជន បទនោះ ក្រែងជួនជាយើងបានទ្រព្យសម្បត្តិបន្តិចបន្តួច។ បុរសជាសម្លាញ់ កាលបើបាន ឮសម្តី បបួលដូច្នោះក៏ព្រមទៅ ។ បុរសទាំងពីរបានចូលទៅកាន់ស្រុកមួយ ដែលគេបោះ បង់ចោល ក៏បាន ឃើញសម្បកធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ បុរសទាំង២នាក់ នោះក៏និយាយគ្នាថា នែសម្លាញ់ សម្បកធ្មៃដ៏ ច្រើននេះគេចោលហើយដូច្នេះ យើងចងបាច់ សម្បកធ្មៃនេះមួយបាច់ម្នាក់យកទៅ។ បុរសនោះក៏ចងបាច់សម្បកធ្នៃ នោះមួយបាច់ម្នាក់ ហើយក៏លីយកទៅមិនជាឆ្ងាយប៉ុន្មានពីទីនោះ គេបានចូលទៅកាន់ស្រុកមួយទៀត ឃើញ សរសៃ ធ្មៃជាច្រើនដែលគេចោលនៅទីនោះ។ បុរសជាសម្លាញ់ម្នាក់ និយាយទៅកាន់ សម្លាញ់ម្នាក់ទៀតថា នែសម្លាញ់ យើងត្រូវការសម្បកធ្មៃ ព្រោះចង់បានសរសៃរបស់វា។ ឥឡូវនេះ សរសៃនេះគេចោលគគោកហើយ ដូច្នេះ អ្នកចូរ ចោលសម្បកធ្មៃរបស់អ្នកទៅ ឯខ្ញុំក៏ចោលសម្បកធ្មៃរបស់ខ្ញុំ ហើយយើងទាំងពីរនាក់កាន់យកសរសៃធ្មៃទាំងនេះ វិញ ទៅ។ បុរសជាសម្លាញ់ ម្នាក់និយាយថា បាច់សម្បកធ្មៃនេះ ខ្ញុំបានចងត្រឹមត្រូវហើយ លីមកអស់ចម្ងាយផ្លូវដ៏វែង ហើយ ដូច្នេះ ខ្ញុំនឹងមិនចោលវាឡើយ ឯបុរសជាសម្លាញ់គ្នា ទៀតនោះ ក៏ចោលសម្បកធ្មៃរបស់ខ្លួន ហើយយក សរសៃធ្មៃវិញ ហេយីក៏ធ្វើដំណើរ តទៅទៀត។ មិនយូរប៉ុន្មាន ក៏បានទៅដល់ស្រុកមួយបានឃើញសំពត់ដែល ត្បាញពី សរសៃធ្មៃជាច្រើនដែលគេចោលក្នុងទីនោះ។ អ្នកលីសរសៃធៃន្មិយាយទៅកាន់សម្លាញ់ ដែលលីសម្បក ធ្មៃថា យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃក្តី ដើម្បីធ្វើសំពត់ ឥឡូវបើសំពត់ ដែលធ្វេីពីសរសៃធៃ្ម គេចោល គគោកស្រាប់ហើយដូច្នេះ ឯងត្រូវចោលបាច់សម្បកធ្មៃ ឯខ្ញុំក៏ចោលសរសៃធ្មៃដែរ ហើយយើងទាំងពីរនាក់ កាន់យកសំពត់ ធ្វើពីសរសៃធៃវ្មិញ ។ អ្នកលីសម្បកធ្មៃនៅតែមិនព្រមចោល ឯអក្នលីសរសៃធ្មៃ បានបោះបង់ចោល សរសៃធ្មៃ របស់ខ្លួន ហើយកាន់យកសំពត់ធ្វើពីសរសៃធ្មៃនោះវិញ ហើយនាំគ្នាធ្វើដំណើរតទៅទៀត។ លុះទៅដល់ ស្រុកមួយ បានឃើញសំពត់សម្បកឈើជាច្រើនដែលគេចោល, ឃើញ កម្បាសជាច្រើន, េឃញីដែកជាច្រើន, ឃើញ ប្រាក់ជាច្រើន, ឃើញមាសជាច្រើន ដែលគេចោលហើយបុរសជាសមញ្លា់នោះ និយាយទៅកាន់សម្លាញ់ដែល លីសម្បកធ្មៃថា យើងត្រូវការសម្បកធ្មៃក្តី សរសៃធៃក្ម្តី សំពត់សម្បកឈើក្តី សំពត់សសរសៃកប្បាសក្តី ដែកក្តី ស្ពាន់ក្តី ក៏ដើម្បីប្រយោជន៍ដល់មាសនេះឯង, ឥឡវូមាសនេះ គេចោលគគោក ហើយដូច្នោះ អក្នចូរចោលបាច់សម្បក ធៃន្មេះទៅ ឯខ្ញុំនឹងចោលបង្វេច្របាក់ដែរ យើងទាំងពីរនាក់នឹងយកបង្វេចមាសទៅវិញ។ សម្លាញ់អ្នកលីសម្បកធៃ្ម និយាយថា បាច់សម្បកធ្មៃនេះ ខ្ញុំបានចងបាច់ស្រួលបួលហើយ ហើយបានលីមកពីទីឆយ្ងាណាស់ បើអីចឹងខ្ញុំមិនចោល របស់នេះទេ ។

លំដាប់នោះ បុរសជាសម្លាញ់កចោ៏លបង្វេចប្រាក់ ហើយយកតែបង្វេចមាស ។ តមកទៀត បុរសទាំង ពីរក៏បានចូលទៅដល់ស្រុករបស់ខ្លួនវិញ។ មាតាបិតា ប្រពន្ធកូន និងពួកមិត្រ អាមាតរ្យបស់បុរសអ្នកស្ពាយ បង្វេចមាស អបអរស្វាគមន៍ចំពោះបុរស នោះយ៉ាងក្រៃលែង។ បុរសស្ពាយបង្វេចមាសនោះ ក៏បានសេចក្តីសុខ សោមនស្ស ព្រោះតែមាសនោះ។ មាតាបិតា ប្រពន្ធកូន មិត្រអាមាត្យ របស់បុរសអក្នលីបាច់សម្បក ធ្មៃនោះ មិនត្រេកអរ ហើយស្តីបន្ទោសបុរសនោះ។ បុរសលីសម្បកធ្មៃ ក៏មិនបានសេចក្តី សុខសោមនស្ស ព្រោះតែហេតុ សម្បកធៃន្មោះ។ បពិត្ររាជញ្ញៈ មហាបពិត្រក៏ដូចជា បុរសអក្នលីសម្បកធ្មៃនោះឯង សូមមហាបពិត្រលះបង់ទិដ្ឋិ អាក្រក់នោះចេញ ព្រោះទិដ្ឋិ អាក្រក់នោះ មិនមែននាំមកនូវប្រយោជន៍ដល់ព្រះអង្គ ពិតជានាំសេចក្តីទុកដ្ខ៏យូរ អង្វែង ដល់ព្រះអង្គ ។

-បាយាសិ ៖ ខ្ញុំមានចិត្តត្រេកអរជ្រះថ្លាហើយ ដោយសារសេចក្តីឧបមារបស់ព្រះ កស្សបដៈច៏រើំន តាំងពី ដំបូងមកម្លេះ ប៉ុន្តែខ្ញុំចង់ស្តាប់បញ្ហាបដិភាណដ៏ពិទ័គ្ធនេះទៀត។ បពិត្រព្រះកស្សបៈដ៏ចំរើន ធម៌ដែលព្រះអង្គបាន សម្តែង ដោយអនេកបរិយាយយ៉ាងនេះ ភ្លឺច្បាស់ណាស់ដូចជាគេផ្ងារបស់ដែលផ្កាប់ ។ បពិ្រតព្រះកស្សបដៈច៏រើំន ខ្ញុំសូមដល់នូវ ព្រះគោត្តមដ៏មានព្រះភាគផង ព្រះធមផ៌ង ព្រះសង្ឃផង ជាទីពឹង ទីរលឹក ចាប់តាំងពីថ្ងៃ នេះតទៅ សូមព្រះកស្សបដៈច៏ម្រើន ចាំទុកខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត មិនតែប៉ុណ្ណោះទេ ខ្ញុំនឹងត្រូវការបូជាមហាយញ្ញ សូមព្រះកស្សបៈដ៏ចម្រើន ប្រៀនប្រដៅខ្ញុំផង ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាយូរអង្វែងដល់ខ្ញុំ ។

-កុមារកស្សបៈ ថ្វាយព្រះពររាជញ្ញៈ ពួកមនុស្សសម្លាប់គោ ពពែ ចៀមជាដើម តែងដល់សេចក្តីវិនាសទាំង បដិគ្គាហកៈ (អ្នកទទួល) កជា៏អ្នកឃើញខុស មានសេចក្តី ត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹម ខុស មានសេចក្តីព្យាយាមខុស មានសតិខុស មានសមាធិខុស មានកង្នុយញ្ញវិធីណា យញ្ញវិធីនោះ មិនមានផល ច្រើនទេ មិនមានអានិសង្សច្រើនទេ ។ បពិត្ររាជញ្ញៈ ប្រៀបដូចអក្នភ្ជួរនាំយកពូជមិនល្អ ជាពូជសយ្អុ មិនដុះ ទៅព្រោះក្នុងស្រែមិនល្អ មិនបានគាស់រំលើងដង្គត់ និងបន្លាចេញ ទាំងភ្លៀង សោតក៏មិនបានបង្អុរចុះមកដោយល្អ ពូជទាំងឡាយនោះ នឹងដល់នូវការដុះ លូតលាស់ បានប្ញុទេ អ្នកភ្ជួរត្រូវបានផល បរិបូណដ៌ែរឬទេ ?

- បាយាសិ ៈ បពិត្រព្រះកស្សបៈដ៏ចម្រើន មិនបានទេ ។

-កុមារកស្សបៈ បពិត្ររាជញ្ញៈ ប្រសិនបើពួកមនុស្សមិនសមប្លា់គោ មិនសម្លាប់ពពែ ចៀម ឬសត្វមានជីវិត ផ្សេងៗទៀត ទាំងពួកបដិគ្គាហកៈ អ្នកទទួសោតក៏មានសេចក្តី យល់ត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការ ចិញ្ចឹម ជីវិតត្រូវ មានសេចក្តីពយ្យាមាត្រូវ មានសតិត្រូវ មានសមាធិត្រូវ កង្នុយញ្ញវិធីបែបនេះ ទើបជាយញ្ញវិធីមាន ផល្រេចនី មានអានិសង្សច្រើន ប្រៀបដូចអ្នកភ្ជួរយកពូជ និងនង្គ័លចូលទៅក្នុងព្រៃ អក្ននោះយកពូជ ដ៏ល្អ ជាពូជដាក់ គ្រាប់គ្រប់បរិបូណ៌ ជាពូជអាចដុះបាន ទៅព្រោះកង្នុស្រែដ៏ល្អ គឺស្រែដែលគេបានភ្ជួររាស់ហើយ ទាំងដង្គត់ បនក្លា៏យក ចេញហើយ ទាំងភ្លៀងក៏បង្អុរ ចុះមកជោគជាំទៀត ។ ពូជនោះ ក៏ដល់នៅការដុះលូតលាស់ដល្អ៏ ឯអ្នកភ្ជួរសោតទៀត ក៏បានទទួលផល បរិបូណ៌ដែរ ។

បន្ទាប់ពីបានសួរដេញដោល និងបានស្តាប់ការពន្យល់ ដោះស្រាយអធិប្បាយរបស់ ព្រះកស្សបមៈក ព្រះបាទ បាយាសិរាជញ្ញៈ បានផ្តេីមធ្វើទានចំពោះសមណព្រាហ្មណ៍ មនុស្សកំសត់ និងសម្មូយាចកទាំងឡាយ, តែក្នុងទាននោះ ស្តេច បាយាសិឱ្យតែបាយ ចុងអង្ករ និងជ្រក់។ ចំណែកសាច់សំពត់វិញ ក៏ឱ្យតែសំពត់ណាដែលមានសាច់ក្រាស់ គគ្រើម មិនជាទីពេញចិត្ត។ ការឱ្យទាននោះ មានមាណពម្នាក់ឈ្មោះ ឧត្តរអ្នៈកចាត់ចែង ជំនួស។ ព្រះអង្គពុំបានធ្វើដោយ ផ្ទាល់ខ្លួនទេ។ ឧត្តរមាណពឱ្យទានហើយ កឧ៏ទ្ទិសយ៉ាង នេះថា ដោយផលនៃការធ្វើទាននេះ សូមឱ្យខ្ញុំបានជួប ព្រះបាទបាយាសិ តែក្នុងជាតិនេះ ជាតិក្រោយទៀត សុំកុំឱ្យខ្ញុំបានជួបឡើយ។ ស្តេចបាយាសិបានឮដំណឹងថា ឧត្តរមាណព ឧទ្ទិសយ៉ាងនេះ កឱ្យ៏ហៅឧត្តរមាណពមកសួរថា អ្នកបានឧទ្ទិសថាសុំឱ្យជួបខ្ញុំតែក្នុងជាតិ នេះជាតិក្រោយទៀត កុំឱ្យជួបនឹងខ្ញុំឬ ? មាណពនោះឆ្លើយថា ករុណាវិសេស ដូច្នោះមែន ។ ព្រះបាយាសិសួរថា ហេតុអីក៏ដូច្នេះ ? ឧត្តរមាណពក្រា៏បទូលថា ខ្ញុំព្រះអង្គតែងឱ្យ តែងឱ្យភោជន មានសភាពយ៉ាងនេះ ក្នុងទានរបស់ព្រះអង្គគឺបាយចុង អង្ករ មានជ្រក់ជាម្ហូប ដែលព្រះអង្គមិនសព្វព្រះទយ័សោយទាល់តែសោះ សូម្បីតែប៉ះពាល់ដោយ ព្រះបាទក៏មិន ឱ្យប៉ះផង ម៉្យាងទៀត សំពត់មានសាច់គគ្រាត គគ្រើមដែលព្រះអង្គមិនសព្វព្រះទយ័ សូម្បីប៉ះពាល់ដោយព្រះបាទ ក៏មិនឱ្យប៉ះពាល់ផង ព្រះអង្គឱ្យខ្ញុំចាត់ចែងសំពត់បែប នេះក្នុងទានរបស់ព្រះអង្គ ។ កាលទ្រង់បានសណ្តាប់ពាក្យនេះ របស់ឧត្តរមាណពហើយ ព្រះអង្គក៏បញ្ជាថា យើងធ្លាប់បរិភោគភោជនបែបណា អក្នចូរតាក់តែងសំពត់បែបនោះ ឱ្យទានចុះ, យើងធ្លាប់ស្លេកៀសំពត់បែបណា អ្នកចូរតាក់តែងសំពត់បែបនោះ ឱ្យជាទាន ចុះ។ ឧត្តរមាណពបានធ្វើតាម បញ្ជារបស់ព្រះបាទបាយាសិសព្វគ្រប់។ គ្រានោះព្រះបាទ បាយាសិឱ្យទានមិនគោរព។ មិនបនាឱ្យដោយព្រហស្ថ ផ្ទាល់ព្រះអង្គ ឱ្យទានមិនផ្ចិតផ្ចង់ ឱ្យទានដោយបោះឱ្យ លុះបែកធយ្លារាងកាយទៅក៏បានទៅកើតជាមួយ ពួកទេវតា ជាន់ចាតុមហ្មារាជិកា ក្នុងសេរីសកវិមាន (វិមានប្រាក់មានដើមច្រេសធំមួយ ដុះនៅជិតទ្វារ វិមាននោះ ទើបលោកហៅថាសេរីសកវិមាន) ជាវិមានស្ងាត់សូន្យតែម្នាក់ឯង។ ចំណែកឧត្តរមាណពចាត់ចែងទានរបស់ព្រះបាទបាយាសិនោះ បានឱ្យទានដោយគោរព ឱ្យទានដោយដៃខន្លួឯង ឱ្យទានដោយផ្ចិតផ្ចង់ ឱ្យទានដោយមិនេបឱ្យាះលុះបែកធ្លាយ រាងកាយទៅ ក៏បានទៅកើតកង្នុស្ថានសួគ៌ទេវលោក ជាមួយពូក ទេវតា ជាន់តាវតិង្ស ។

សម័យនោះឯង ព្រះគវម្បតិដ៏មានអាយុ តែងនិមន្តទៅសំរាកនៅសេរីសកវិមាន ជារឿយៗ ព្រោះទីនោះឯង ជាទីស្ងាត់។ ពេលនោះ ព្រះអង្គបានជួបនឹងបាយាសិទេវបុត្រ ហើយសួរថា ឧត្តរមាណពជាអក្នចាត់ចែង ទានរបស់ព្រះអង្គនោះ តើទៅកើតកង្នុទីណា ? ឧត្តរមាណពជាអ្នកខ្វល់ខ្វាយក្នុងទានរបស់ខ្ញុំបានឱ្យទានដោយគោរព បានឱ្យទានដោយផ្ទាល់ដៃខ្លួនឯង ឱ្យទានដោយផ្ចិតផ្ចង់ បានទៅកើតកង្នុស្ថានសុគតិសួគ៌ ទេវលោក ជាមួយ ពួកទេវតាជាន់តាវតិង្ស។ ចំណែកខ្ញុំបានឱ្យទានដោយមិនគោរព មិនបានឱ្យដោយផ្ទាល់ដៃ ដោយខន្លួឯង មិនបាន ផ្ចិតផ្ចង់ ឱ្យទានដោយបោះឱ្យ លុះបែកធ្លាយរាងកាយ គឺបន្ទាប់ពីមរណមៈកក៏បានមកកើតក្នុងសេរីសកវិមាន ជាវិមាន សត្ងា់ ជាមួយពួកទេវតាក្នុងជាន់ចាតុម្មហារាជិកា ។

បពិត្រព្រះគវម្បតិដ៏ចំរើន កាលបើព្រះអង្គនិមន្តទេកៅនា់មនុស្សលោកវិញ ព្រះអង្គ មេត្តាប្រាប់ដល់មនុស្ស លោកទាំងអស់ផង នូវសេចក្តីដែលខ្ញុំព្រះករុណាបានរៀបរាប់ ប្រគេនមកនេះ ។ !

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
67 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item