News NEWS
ពិធីបំបួសនាគបានចាប់ផ្ដើមនៅលើប្រាសាទព្រះវិហារក្រោមព្រះរាជាធិបតីភាពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
Published by admin on July 20, 2010
ខេត្ដព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី២០ កក្កដា នៅវត្ដកែវសិក្ខាគិរីស្វារៈ ហៅវត្ដ ប្រាសាទព្រះវិហារ ស្ថិតនៅលើកំពូលភ្នំដង រែកមានរៀបចំពិធីទៅ តាមប្បវេណីព្រះពុទ្ធ សាសនាមុនរដូវ ចូលព្រះវស្សាមកដល់ដោយ មានការបំបួសនាគដល់នាគចំនួន៣៦អង្គ ក្នុងនោះភិក្ខុ៦អង្គ និងសាមណេរ៣០អង្គ ។ពិធីដែលបានរៀបចំធ្វើឡើងនាព្រឹកនោះ ស្ថិតក្រោមព្រះរាជអធិបតីភាពសម្ដេចអគ្គ មហាសង្ឃរាជាធិបតីទេព វង្ស ព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះឧត្ដមវង្សា មួង រ៉ា លេខាធិការថេរសភា សង្ឃ ព្រមទាំងមានការចូលរួមពីលោកស ថាវី អភិបាលរងខេត្ដព្រះវិហារ មន្ដ្រីរាជការ និងបណ្ដានាយទាហាន ពលទាហានជាច្រើន រូបដែលកំពុងឈរជើងនៅលើសមរភូមិ ទិសទីមួយប្រាសាទព្រះវិហារ។

សម្ដេចព្រះឧត្ដមវង្សាមួង រ៉ា បានមាន ថេរដីកាកោតសរសើរដល់ទឹកចិត្ដកង កំលាំងដែលបានស៊ូទ្រាំក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងមាតុភូមិ ដែលក្នុងនោះ ក៏មានព្រះសង្ឃដែរបានគង់នៅក្នុងវត្ដកែវ សិក្ខាគិរីស្វារៈនៅលើទឹកដីរបស់ខ្មែរមិនខ្លាច ឬគេចទៅណាឡើយ។ សម្ដេចព្រះឧត្ដមវង្សា មួង រ៉ា បានរំលឹកដល់ការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាការពារមរតកដ៏មហាសាល និងមានតំលៃដែលមិនអាចកាត់ថ្លៃបាន គឺ ប្រាសាទព្រះវិហាររបស់ខ្មែរ ។
សម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បន្ទាប់ពីពិធីបំបួសនាគដល់ព្រះភិក្ខុចំនួន ៦អង្គ និងសាមណេរចំនួន៣០អង្គរួចមក ក៏បានមានបន្ទូលសួរសុខទុក្ខដល់កងទ័ពដែល បានចូលរួម។ ព្រះអង្គបានផ្ដាំផ្ញើដល់កង កំលាំងធ្វើយ៉ាងណាត្រូវចេះសាមគ្គីគ្នា ពិសេសរវាងប្រជាជនទាំងពីរដែលជា ប្រទេសជិតខាងគ្នា មិនអាចយកគ្នាធ្វើជា សត្រូវបានទេ ។ លោកស ថាវី អភិបាលរងខេត្ដបានមាន ប្រសាសន៍ថា ការបំបួសនាគនាព្រឹកនោះ មានចំនួន៣៦អង្គ ដោយបានមកពីគ្រប់ទី អារាម និងមូលដ្ឋាននានានៅក្នុងខេត្ដព្រះ វិហារ ។ បន្ទាប់ពីធ្វើការបំបួសរួចនឹងត្រូវ បញ្ជូនទៅកាន់វត្ដគ១ វត្ដស្វាយជ្រុំ វត្ដស្រឯម និងវត្ដជាំក្សាន្ដចំនួន៣០អង្គ និងរក្សាឱ្យគង់ នៅក្នុងវត្ដកែវសិក្ខាគីរីស្វារៈហៅវត្ដប្រាសាទព្រះវិហារចំនួន៦អង្គ ៕
Resourc: http://kohsantepheapdaily.com.kh/article/20100720-011415.html

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ









Hosting your website on cheap price Web Hosting.
You must be logged in to post a comment.