News NEWS

ផ្តន្ទាទោស អតីតសង្ឃ ២អង្គ និង យុវជនម្នាក់ ដាក់គុក១០ ឆ្នាំ

Published by admin on July 20, 2010

ការសាងផ្នួសគឺជាផ្លូវមួយ ដែលធ្វើឱ្យបុគ្គលនោះចេះ រំងាប់អារម្មណ៍តណ្ហា ទោសមោហ ចេះខន្តី ដើម្បី ឈានទៅអ្វីដែលគេ ហៅថាបរមសុខ ចំពោះការអនុវត្តជាក់ស្តែង គឺវាមិនបានប្រព្រឹត្តណ៍ ទៅតាមអ្វីដែលមនុស្សគ្រប់ រូបបចង់បាននោះទេ គឺនៅមានមនុស្សមួយ ក្រុមតូចដែល បានយកសាសនាទៅ លេងសើច គ្រាន់តែជាការបម្រើ ប្រយោជន៍ខ្លួន ដែលមនុស្សមន្នាគេនាំគ្នានិយាយតៗ ថា ការបួសរហូតដល់ស្គាល់ចិត្តព្រះ។ នៅព្រឹកមិញនេះដែរ អតីត សង្ឃពីរ អង្គ និងបុរសម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ១០ ឆ្នាំ ក្នុង ករណីមនុស្សឃាតដោយចេតនា ប្រព្រឹត្តឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ ក្នុងវត្តចង្ក្រានតាព្រហ្មមានជ័យ បន្ទាប់ពីក្រុមខ្លួន (សង្ឃ) ផឹកទឹកត្នោតជូអស់ប្រហែល១០ លីត្រ ។

លោក សួស សំអាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសម្រេចផ្តន្ទាទោសជនជាប់ចោទទាំងបី នេះ ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈ ពេល១០ ឆ្នាំ និងបង្គាប់ឱ្យរួមគ្នាសងសំណងជំងឺចិត្តទៅដើមបណ្តឹងចំនួន៣០ លានរៀល ។ លោក សួស សំអាត បានបន្តថា ជនជាប់ចោទត្រូវចោទ ប្រកាន់ពីបទមនុស្សឃាតដោយចេតនា និងត្រូវផ្តន្ទាទោសតាមមាត្រា៤ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ។

ជនជាប់ចោទទាំងបី ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៩ ក្នុងកុដិ លេខ២១ វត្តចង្ក្រានតាព្រហ្ម ក្នុងសង្កាត់ស្ទឹង មានជ័យ ។ ជនជាប់ចោទទី១-ឈ្មោះ វ៉ាន់ សុជាតិ (សង្ឃ) អាយុ១៩ ឆ្នាំ ទើបតែបួសបាន១ វស្សា ទើបតែមកពីវត្តកោះអណ្តែត ខេត្តស្វាយរៀង ទី២-ឈ្មោះ ញឹម វុឌ្ឍី (សង្ឃ) អាយុ២០ ឆ្នាំ បួសទើបតែបានជាង១ វស្សាដែរ ដំបូងគឺគង់នៅវត្តមេបុណ្យ ក្នុងខេត្តព្រៃវែង និងទី៣-ឈ្មោះ ជីម ប្រុស អាយុ២៤ ជាអ្នកស្នាក់នៅបណ្តោះអាសន្នក្នុងវត្ត ។ ចំណែកឯជនរងគ្រោះដែលត្រូវក្រុមអតីតសង្ឃនេះនាំគ្នាព្រួតវៃរហូតដល់ ស្លាប់នេះមានឈ្មោះ វ៉ាត វីរៈ ជានិស្សិតពេទ្យ ឆ្នាំទី៤ ស្នាក់នៅកុដលេខ៣១ ក្នុងវត្តនេះដែរ ។

ជនជាប់ចោទ វ៉ាន់ សុជាតិ បានឱ្យដឹងថា មូលហេតុដែលឈានដល់ការនាំគ្នា ព្រួតវៃជនរងគ្រោះរហូតដល់ស្លាប់នេះ គឺធ្វើឡើងបន្ទាប់ពីក្រុមខ្លួន ចំនួន៦ នាក់ (សង្ឃ៣ អង្គ និងគ្រហស្ស ៣ នាក់) នាក់នាំគ្នាផឹកទឹកត្នោតជូក្នុងកុដ រួចឈ្មោះ ភា ដែលជាសង្ឃ បានប្រាប់ក្រុមខ្លួនថា ជនរង គ្រោះឈ្មោះ វីរៈ បានជេរគាត់កាលពីប៉ុន្មានថ្ងៃមុននេះ ។ ជនជាប់ចោទមិនបានសារភាពថា ខ្លួនបានចូលរួមប្រព្រឹត្តនោះទេ គឺគ្រាន់តែឈរមើល ប៉ុណ្ណោះ ។

ជនជាប់ចោទ ញឹម វុឌ្ឍី (សង្ឃ) បានបន្ថែមថា សកម្មភាពប្រព្រឹត្តនេះគឺ ធ្វើឡើងនៅម៉ោងប្រមាណ ២៣ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ ដោយ លោក សង្ឃ ឈ្មោះ ភា រួមនិងបក្ខពួក ប្រដាប់ដោយ ដំបង កូនកាំបិត និងញញួរ ដើរសំដៅទៅរកជនរងគ្រោះនៅក្នុងរោងលំហែរ របស់វត្តចង្ក្រាន តាព្រហ្ម រួចក៏នាំគ្នាព្រួតវ៉ៃ ។ ជនជាប់ចោទរូបនេះ ក៏បានបដិសេធដូចគ្នាដែរថា គ្រាន់តែបានចូលរួមឈរមើល មិនបានចូលរួមព្រួតវ៉ៃជនរងគ្រោះ នោះទេ ។

ឯជនជាប់ចោទ ជីម ប្រុស បានបដិសេធថា ខ្លួនពិតជាមិនបានចូលរួមក្នុងសកម្មភាព វៃជនរងគ្រោះ នោះទេ មុនពេលកើតហេតុគឺគាត់បានអង្គុយ ផឹកស៊ីនៅក្នុងកុដលេខ២១ ដោយមានគ្នា៦ នាក់ លោក សង្ឃ៣ អង្គ បន្ទាប់ពីផឹកអស់ទឹកត្នោតជូ ១០ លីត្រមក លោក សង្ឃម្នាក់ឈ្មោះ ភា និង មនុស្សពីរនាក់ទៀត បានប្រាប់ថា ចេញទៅទិញបារីជក់ ពេលដែរពួកនោះនាំគ្នាដើរចេញ ក្រៅក៏ឃើញមានកាន់ដំបង កូនកាំបិត និងកូនញញួរ រួច ក៏ ឮសំលេងវ៉ៃគ្នា ខ្លួនក៏ស្ទុះទៅមើល បានមួយភ្លែតក៏ដើរចូរមកដេកក្នុងកុដ វិញ ។

លោក ឯក ឆេងហួត តំណាងអយ្យការ បានសន្និដ្ឋានថាជនជាប់ចោទទាំងបី នាក់នេះ គឺពិតជាមាន ពិរុទ្ធភាពក្នុងអំពើមនុស្សឃាតដោយចេតនា ដូច្នេលោក បានស្នើសុំឱ្យចៅក្រម ដាក់ស្ថានទម្ងន់ ទោស ទៅលើជនជាប់ចោទ ដោយសង្កត់ធ្ងន់ទៅលើជនជាប់ចោទពីរនាក់ដែរជាសង្ឃ ។

Reference: http://www.dap-news.com/typography/the-news/12375-ptntaetas-gtitsgc-2gga-nig-yuvcnmnak-dakkuk10-qnam.html

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
67 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item