Buddhist Websites, News NEWS
www.khmerbuddhism.net
Published by admin on July 5, 2010
Wat Khmer Dot Info សូមបង្ហាញ គេហទំព័រព្រះពុទ្ធសាសនាមួយ ដែលមានអត្ថប្រយោជន៍ សម្រាប់ពុទ្ធសាសនិកជន ។ គេហទំព័រhttp://www.khmerbuddhism.net គឺជាគេហទំព័រដែលមាន មាតិកាសំខាន់ៗ ដូចជាសៀវភៅព្រះធម៌ សម្លេងព្រះធម៌ដែលសម្តែងដោយ បណ្ឌិត ព្រះសង្ឃ និងអ្នកប្រាជ្ញរបស់ព្រះពុទ្ធសាសនាជាច្រើនរូប អ្វីដែលពិសេសនោះគឺ គេហទំព័រមួយ នេះមានព្រះត្រៃបិដក ជាភាសាបាលី និងខ្មែរ (File PDF) គ្រប់ទាំង វិន័យបិដក សុតន្តបិដក និងព្រះអភិធម្មបិដក ។
គេហទំព័រ http://www.khmerbuddhism.net កង្កើតឡើងក្រោមការ ឧបត្ថម្ភរបស់ មហាឧបាសិកា សុខ-អ៊ីម ព្រមទាំងបុគ្គលិកក្រុមហ៊ុន អេស អាយ គ្រុប (S.I Group), អេស អាយ ត្រាវែល (S.I Travel), អេស អាយ កុំព្យូទ័រតិចណូឡូជី (S.I Computer Technology) និង អេស អាយ នេត (S.I Net ផ្តល់សេវាអ៊ីនធឺណិត) ដែលមានទីតាំងនៅអគារ អេស អាយ លេខ ៩៣ មហាវិថីព្រះសីហនុ
បានសហការជាមួយពុទ្ធិកបណ្ឌិតសភានៃ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា មានលោកបណ្ឌិត កុល ផេង ជាប្រធានក្រុមប្រឹក្សាភិបាល លោកគ្រូ ធម្មានន្ទ អគ្គលេខាធិការ បានបង្កើតគេហទំព័រនេះទុកជា ធម្មទានជូនដល់ពុទ្ធបរិស័ទទាំងអស់ ជាសម្បត្តិក្នុងព្រះពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទ មានព្រះសង្ឃ ឧបាសក ឧបាសិកាជាដើម សិក្សាប្រតិបត្តិឲ្យបានត្រឹមត្រូវ ដើមី្បបង្កើននូវសាមគ្គីធម៌ និងសេចក្តីស្ងប់កាយវាចាចិត្ត កម្ចាត់បង់នូវភាពហិង្សាដល់គ្នានឹងគា្ន នាំមកនូវសុខសន្តិភាព ទូទាំងពិភពលោកជាយូរអង្វែងតរៀងទៅ ។

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.