Monasteries NEWS

វត្តសារាវ័នតេជោ (វត្តសារាវន្ត)

Published by admin on July 3, 2010

វត្តសារាវន្ត ឬ វត្តសារាវ័នតេជោ ស្ថិតនៅចន្លោះផ្លូវលេខ១៧៨ និង១៧២ កាត់ទទឹងមុខវត្ត ដោយផ្លូវលេខ១៩ ក្នុងទឹកដីនែសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើយោង តាម website (http://km.wikipedia.org/wiki/វត្តសារាវន្ត) បានសរសេរថា វត្តសារវន្តសព្វថៃ្ងនេះ កាលពីដំបូងឡើយគឺជាទីព្រៃលិចទឹកមួយឈ្មោះថា “បឹងរាំង”។ ទីបឹងនេះ ក្រោយមកក៏ ក្លាយទៅជាទីទួលមួយដែលមានដើមរាំងភ្នំ និងដើមរាំងទឹកដុះមីរដេរដាសទ្រប់ទ្រុល។ នៅសម័យលោកយាយពេញកសាង ទីទួលវត្តភ្នំឲ្យក្លាយជាវត្តអារាម សម្រាប់តម្កល់ព្រះពុទ្ធ រូប ដែលគាត់យកបានមកពីរូងដើមគគីរអណែ្តតទឹកនោះ គឺជាសម័យដែលមានមនុស្សម្នា ជាច្រើនបានមករស់ក្នុងតំបន់ផេ្សងៗនៃក្រុងភ្នំពេញសព្វថៃ្ង។ នៅសម័យនោះជាសម័យនៃ ការនិយម មគធៈភាសា និងសំស្រឹ្កត ហេតុដូចេ្នះហើយទើបអ្នកចំណូលថ្មីដែលមករស់នៅ តំបន់វត្តសារាវ័ន កាលពីសម័យនោះហៅទីទួលនោះ ជាភាសាបាលីថាទួលសាលវ័ន។នៅពាក់កណ្តលសតវត្សទី១៥ពោលគឺក្នុងរវាងឆ្នាំ១៤០០ នៃគ.សជាសម័យកាល ដែលមាន ការរីកចម្រើនខាងផែ្នកពុទ្ធសាសនា។ ជំនាន់នោះ នៅតំបន់ទនេ្លច្រាបឈាម (ទនេ្លចតុមុខ សព្វថៃ្ង) ស្ទើរតែគ្មានវត្តអារាមនោះទេ គឺមានត្រឹមតែជាទួលអស់លោក ឬរោងឧបោសថ សម្រាប់ធ្វើពិធីបុណ្យសាសនាតែប៉ុណ្ណោះ ហេតុដូចេ្នះហើយទើបទីអារាម “សារាវ័នតេជោ ” ត្រូវបានកកើតទៅជាវត្តនៅក្នុងអំឡុងឆ្នាំ១៤២២ ពោលគឺរហូតមកដល់បច្ចុប្បន្ននេះមាន អាយុកាលប្រមាណ៤៨៦ឆ្នាំហើយ និងមានសង្ឃបាល អ្នកគ្រប់គ្រងទីអារាមនេះ ជាព្រះគ្រូ ជាតាបស ជាសង្ឃនាយក និងជាចៅអធិការចំនួន១៤អង្គផងដែរ។ បើគិតរហូតមកដល់សព្វ ថៃ្ងនេះទីអារាម “សារាវ័នតេជោ” ត្រូវបានចាត់ទុកថា ជាទីអារាមព្រះពុទ្ធសាសនា ដ៏ចំណាស់ មួយក្នុងទឹកដី នៃខណ្ឌដូនពេញរាជធានីភ្នំពេញក្នុងចំណោមវត្តទាំង៧។វត្ត”សារាវ័នតេជោ” ត្រូវបានគេដឹងថាមានកំណើតឡើង ក្រោយការកកើតវត្តភ្នំដូនពេញ និងវត្តចំនួន៣ទៀត កាលពីគ.ស១៣៧២ មានដូចជាវត្តកោះ វត្តលង្កា និងវត្តព្រះពុទ្ធឃោសាចារ្យ។ទាក់ទិនដល់ ប្រវត្តិនៃឈ្មោះរបស់ទីអារាម”សារាវ័នតេជោ”នេះ ចាប់តាំងពីក្រោយពេលដែល ព្រះចៅ ពញាយ៉ាតបានមកគង់ប្រថាប់នៅ រាជធានីចតុមុខមង្គលសកលកម្ពុជាធិបតី នាថៃ្ងអង្គារ ខែពិសាខ ឆ្នាំខាល គ.ស១៤៣៤នោះ ព្រះអង្គបានទតឃើញថា មណ្ឌលសីមានេះនៅមាន ថ្លុក ស្ទឹង បឹងបួ អូរត្រពាំង ក្រហេងក្រហូងជាច្រើនពុំរាបស្មើហេតុដូចេ្នះហើយទើប ព្រះអង្គ បានត្រាស់បង្គាប់ឲ្យឧកញ៉ាតេជោស្រី ដែលជាចៅហ្វាយខេត្តសំរោងទង (ខេត្តកំពង់ស្ពឺសព្វ ថៃ្ង)កេណ្ឌប្រជានុរាស្រ្តឲ្យមកជីកយកអាចម៍ដី តាមទីវាលទំនាប ដែលស្ថិតនៅខាងត្បូង ទីតាំងវត្តភ្នំដូនពេញ ទៅចាក់បំពេញនៅក្រោមជើងភ្នំដូនពេញ ពិសេសនៅក្នុងបរិវេណ នៃព្រះបរមរាជវាំង ហើយព្រះអង្គ ព្រមទាំងបានត្រាស់ បញ្ជាឲ្យគេចាក់អាចម៍ដី បំពេញ និងបង្អាប់ឲ្យទីតាំងនេះបានរាបស្មើ រហូតដល់មាត់ទនេ្លចតុមុខថែមទៀតផង និងបានដាក់ នាមផ្លូវមុខវាំងនោះថា”ផ្លូវកំពង់រាប” ។ ឯទីវាលទំនាបដែលគេជីកយកអាចម៍ដីនោះ ក៏បាន ក្លាយទៅ ជាបឹងមួយមានឈ្មោះថា”បឹងឧកញ៉ាតេជោ” ហើយទីទួលសាលវ័នក៏ត្រូវបានក្លាយ ទៅជាកនែ្លង បោះជំរំរបស់អ្នកឧកញ៉ាតេជោស្រី សម្រាប់ត្រួតពិនិត្យកម្លាំងពលករដែលបាន កេណ្ឌមកពីនិគមផេ្សងៗ ហើយក្រោយមកក៏បានក្លាយឈ្មោះដែលអ្នកងារបានហៅថា ” ទួលតេជោ ” ហើយនៅពេលដែល ទីទួលនេះ បានក្លាយជាទីអារាមនោះក៏មាននាមបញ្ញត្តិថា “វត្តសារាវ័នតេជោ”រហូតដល់សព្វថៃ្ង។ គួរបញ្ជាក់បនែ្ថម ទៀតថាចំពោះព្រះវិហាររបស់ទី អារាម”សារាវ័នតេជោ”ត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ហើយបានធ្វើការជួសជុលធំម្តង កាលពីអំឡុងឆ្នាំ១៩៥២ ក៏ប៉ុនែ្តនៅរក្សារចនាប័ទ ដើមទាំងអស់គ្មានការផ្លាស់ប្តូរនោះទេ។

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
43 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item