News NEWS

ស្ថានីយវិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ

Published by admin on July 3, 2010

វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ
 មានកម្លាំងផ្សាយ 5KW ផ្សាយតាមរលក ធាតុ​អាកាស FM 106.25MHz ត្រូវបានសាងសង់ ឡើងរួចរាល់ក្រោម ព្រះរាជតម្រិះរបស់ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែមរាជាគណៈ ថ្នាក់ទោនៃព្រះរាជណាចក្រ កម្ពុជា ដោយមានការចូលរួម ឧបត្ថម្ភទ្រព្យសម្បត្តិអំពី សំណាក់ពុទ្ធបរិស័ទព្រមទាំង អ្នកសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចំណាយ គិតជាទឹកប្រាក់អស់ ប្រមាណចំនួនជាង១៥ ម៉ឺន ដុល្លារ សហរដ្ឋអាមេរិច ។

ស្ថានីយវិទ្យុពុទ្ធសាសនា​កម្ពុជរដ្ឋនេះគឺជាស្ថានីយវិទ្យុមានលក្ខណៈជាកម្មសិទ្ឋិ​សហគមន៍ពុទ្ឋបរិស័ទ ដែល​ប្រសូត្រឡើងដំបូងគេ និង មានតែមួយគត់ នៅក្នុងព្រះ រាជាណាចក្រកម្ពុជា ។ ស្ថានីយវិទ្យុនេះធ្វើការផ្សាយជាពិសេស គឺផ្តោតទាំងស្រុងទៅ លើការចូលរួមអប់រំ លើកកម្ពស់ភាពសុខដុំរមនា នៃសង្គមជាតិកម្ពុជាដោយផ្តើមចេញ ពីមូលដ្ឋានសីលធម៌សង្គមវប្បធម៌ជាតិ ព្រមទាំងយកទ្រឹស្តីពុទ្ធសាសនាធ្វើជាត្រីវិស័យ ដែលមានភារៈប្រកាសថា៖

ភារៈប្រកាស

វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ FM 106.25MHz ធ្វើការផ្សព្វផ្សាយព្រះពុទ្ធសាសនា និង លើកស្ទួយការបដិបត្តិត្រឹមត្រូវ តាមព្រះពុទ្ធឱវាទ ដល់ប្រជាពលរដ្ឋកម្ពុជាដើម្បី ឱ្យក្លាយជា​ បរិស័ទដែលមាន ត្រៃសរណៈគមន៍ ជាទីពឹង ក្នុងការអភិវឌ្ឍន៍ជីវិត ប្រចាំថ្ងៃ ទាំងផ្នែកសេង្ឋកិច្ច​ ក្នុងសង្គម និងការអប់រំផ្លូវចិត្តដើម្បីថែទាំសតិបញ្ញា ។

គោលបំណង

លើកកម្ពស់សន្តិភាពនៃសង្គមជាតិកម្ពុជាតាមរយៈការអប់រំផ្សព្វផ្សាយសីលធម៌សង្គម ដែលមានមូលដ្ឋានផ្តើមចេញពី វប្បធម៌ អរិយធម៌ជាតិកម្ពុជា និង យកទ្រឹស្តីព្រះពុទ្ឋ សាសនា​ ធ្វើជាត្រីវិស័យ និង លើកស្ទួយការបដិបត្តិធម្មៈព្រះពុទ្ធសាសនា ក្នុងជីវិត ប្រចាំថ្ងៃ ឱ្យមានវឌ្ឍនភាព និងសន្តិភាពជីវិត ដើម្បីឱ្យកាន់តែប្រសើរ និង ត្រឹមត្រូវ ទៅនឹងបញ្ហា ដែលជា សេចក្តី​ទុក្ខ របស់ប្រជាពុទ្ធបរិស័ទ ។ លើកកម្ពស់ការគោរពរដ្ឋ ធម្មនុញ្ញត្រង់មាត្រា៤ និង ៤៣ដែលបានចែងថា បាវចនារបស់​ ព្រះរាជាណាចក្រ កម្ពុជាគឺ ជាតិ សាសនា ព្រះមហាក្សត្រ ហើយនិងពុទ្ធសាសនាជាសាសនា​របស់រដ្ឋ

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
61 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item
Tagged with: , , ,