General NEWS
ផ្លិតយស «សមណស័ក្តិ»
Published by channa on July 2, 2010
តើមានគ្រឿងអ្វីជាសំគាល់ថា ព្រះសង្ឃអង្គណា មានឋានៈជាអ្វី ? សមណស័ក្តិ ដែលមានឋានន្តរស័ក្តិជា សម្តេចព្រះសង្ឃរាជ ជាសម្តេចព្រះសង្ឃនាយក ជាព្រះសង្ឃនាយក ជារាជាគណៈ ថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី ថ្នាក់ចត្វា ឋានានុក្រមជា (បាឡាត់ វិន័យធរ ធម្មធរ សហុហ៍) តើមានអ្វីជាគ្រឿងសម្គាល់ ?
ធម្មតាគេអាចសំគាល់ថាព្រះអង្គណាមួយ មានឋានៈជាអ្វី បានដោយសារផ្លិតយស ដែលមានលក្ខណៈ ប្លែកទីទៃពីគ្នា ទៅតាមឋានានុក្រម ដែលបានតែងតាំង ដូចជាពណ៌ និងសណ្ឋានជាដើម ។ ចំពោះផ្លិតព្រះសង្ឃរាជ ព្រះសង្ឃនាយក ឬព្រះរាជគណៈទាំងបួនឋានានុក្រមនោះ មានសណ្ឋានដូចគ្នា និងមានកំពូលស្រួចដូចគ្នា តែផ្លិតសម្តេចព្រះសង្ឃរាជ មានព្រះរាជសង្ហា នៅចំកណ្តាល រីឯផ្តិតសម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយក និងព្រះរាជគណៈទាំងបួន មានរចនាដូចជាផ្កាទៅវិញ ។
រីឯពណ៌ក៏មានចែកជាលំដាប់ទៅតាមឋានៈដែរ ដូចជា ពណ៌ទឹកមាសសម្រាប់ សម្តេចព្រះសង្ឃរាជ (មិនជាទូទៅទេ ទាល់តែមានសុវណ្ណប័ដ អនុញ្ញាតឱ្យប្រើទើប បាន) ។ ពណ៌លឿងសម្តេចព្រះសង្ឃរាជ ឬសម្តេចព្រះសង្ឃនាយក ។
រីឯពណ៌ក៏មានទីទៃពីគ្នាដូចតទៅ
- ពណ៌មាស សម្រាប់សម្រាប់សម្តេចព្រះសង្ឃរាជ
- ពណ៌លឿង សម្រាប់សម្តេចព្រះសង្ឃនាយក ឬព្រះសង្ឃនាយក
- ពណ៌ក្រហម សម្រាប់ព្រះរាជាណៈថ្នាក់ឯកទាំងបីព្រះអង្គ ។
- ពណ៌ស្វាយ សម្រាប់ព្រះរាជាគណៈថ្នាក់ ទោ ទាំំងប្រាំមួយព្រះអង្គ ។
- ពណ៌ខៀវ សម្រាប់ព្រះរាជគណៈថ្នាក់ត្រី ទាំងប្រាំមួយព្រះអង្គ ។
- ពណ៌បៃតង សម្រាប់ព្រះរាជាគណៈថ្នាក់ចត្វា ទាំង២០ព្រះអង្គ ។
ចំណែក ព្រះគ្រូ , បាឡាត់, វិន័យធរ, ធម្មធរ មានផ្លិតរាងមូល មានឆែកៗនៅជុំវិញ និងមានពណ៌ដូចព្រះរាជាគណៈដែលតែងតាំងខ្លួននោះ ។ ឯឋានៈសមុហ៍ មានផ្លិតមុខព្រហ្ម មានពណ៌ដូចព្រះរាជាគណៈដែលតែងតាំងខ្លួន នោះ ។
ឯកសារយោង៖ សៀវភៅព្រះរាជប្រពៃណីព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជ
50 views
None

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.