News NEWS

រឿងអន្ទិត​នេត ខៃ បង្កឱ្យព្រះសង្ឃ ដូនជី និស្សិត វត្តស្រះចកត្រូវរើចេញ

Published by admin on July 2, 2010

យោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ ឆ្នាំទី០១ លេខ២០៦ ផ្សាយនៅថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នំា២០១០បានឱ្យដឹងថា ព្រះសង្ឃចំនួនប្រហែល ៧០ ព្រះអង្គ ដែលគង់នៅវត្តស្រះ ចក និងត្រូវបានបញ្ជាឱ្យចេញពីវត្ត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នេះដើម្បីរៀបចំ និងស្តារកេរ្តិ៍ឈ្មោះវត្តឡើងវិញ ។ ព្រះសង្ឃទាំងអស់ នឹងត្រូវបានស្នើសុំឱ្យ គង់នៅវត្តក្រៅវត្តរយៈពេល១៥ថ្ងៃ ដើម្បីធ្វើការស៊ើបអង្កេត និងរៀបចំឱ្យមាន សណ្តាប់ធ្នាប់ឡើងវិញ ហើយព្រះសង្ឃនឹងអាចនិមន្តត្រឡប់មកគង់នៅវត្តវិញ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១០។ 

ការធ្វើបែបនេះគឺត្រូវបានកើតឡើងក្រោយពេល មានរឿងអាស្រូវដ៏ធំមួយកើត ចេញពីបុគ្គលសង្ឃ នេត ខៃ ហើយត្រូវបានចាប់ផ្សឹក ដោយសារតែអតីតភិក្ខុសង្ឃ អង្គនោះ បានប្រព្រឹត្តិទង្វើដ៏អាក្រក់ លួចថតរូបស្រីស្រាត រាប់រយនាក់ ។

បុគ្គល នេត ខៃ អាយុ ៣៥ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ពីបទសង្ស័យថា បានថតរូបវីដេអូ នារីស្រាតនៅក្នុងបន្ទប់ទឹកនៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ បុគ្គល នេត ខៃ ឥឡូវនេះកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ ព្រៃស ដោយត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារពីបទផលិត និងចែកចាយរូបអាស អាភាស ។

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
101 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item
Tagged with: ,