Monasteries NEWS

វត្តឧណ្ណាលោម

Published by admin on June 26, 2010

វត្តឧណ្ណលោម គឺជាវត្តមួយ អាចនិយាយបានថាជាវត្ត​ដែលធំជាងគេក្នុង ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន (ព.ស ២៥៥២_គ.ស ២០០៨)។ វត្តនេះមានព្រះសង្ឃគង់នៅ ប្រហែល​ជា ៤០០ព្រះអង្គ និងនិស្សិតក្មេងវត្តប្រហែលជា៦០០រូប។ វត្តនេះគឺជា វត្តដែលសម្តេចព្រះសង្ឃ រាជគ្រប់ជំនាន់គង់ប្រថាប់នៅ តាំងពី សម្តេចព្រះមហាសង្ឃរាជ​ ព្រះនាម និល ទៀង (សម្តេចសង្ឃរាជមុនដំបូងបង្អស់) តរៀងមករហូតដល់បច្ចុប្បន្ន គឺសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលព្រះអង្គកំពុង គង់ប្រថាប់នៅគ្រប់គ្រងក្នុងវត្តនេះ។

ប្រវត្តិវត្តឧណ្ណាលោម

យោងតាមសៀវភៅប្រវត្តិ វត្តឧណ្ណលោម (រៀបរៀងដោយ សម្តេចព្រះមហា សុមេធាធិបតី ជួន ណាត) បានអធិប្បាយថា ពាក្យ “ឧណ្ណាលោម” ជាពាក្យបាលី ប្រែថា “រោមប្រជុំចិញ្ចើម” គឺរោមដែលដុះត្រង់ប្រជុំនៃ ចិញ្ចើមទាំងពីរ ផ្សេងគ្នាពីចិញ្ចើមប្រក្រតី។ រោមចិញ្ចើមនោះ ជារោមចិញ្ចើមរបស់ព្រះអរហន្ត នាម អស្សជិតត្ថេរដែល រក្សាកក្នុងមហាចេតីយ៍ដែលនៅ ខាងលិចព្រះវិហារបច្ចុប្បន្ន ។ គេមិនបានដឹងច្បាស់ថាមហាចេតីយ៍មួយនេះបានសាង ក្នុងរាជកាលណាមួយទេ។ តាមពាក្យបរម្បរា តៗគ្នាមកថា គេកសាងចេតីយ៍ មួយនេះតាំងពីក្នុង សម័យដែលព្រះពុទ្ធសាសនាផ្សាយចូលមកក្នុងប្រទេស កម្ពុជាដំបូងបង្អស់ មកម្លេះ។

ប្រវត្តិវត្តឧណ្ណាលោមទាក់ទង់គ្នានឹងព្រះរាជ ពង្សាវតារនៃប្រទេសកម្ពុជាមានសេចក្តី ថាបន្ទាប់ពីព្រះបរមរាជា(ពញាយ៉ាត) ទ្រង់បានមកតាំង រាជធានីនៅក្រុង ចតុមុខមង្គល(ភ្នំពេញបច្ចុប្បន្ន) មកព្រះអង្គទ្រង់បញ្ជាឲ្យកសាងវិហារលើ ទីខ្ពស់ដែលចាត់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យកសាងចេតីយបព៌ត (វត្តភ្នំដូន ពេញបច្ចុប្បន្ន)។ ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត៦ដទៃទៀតគឺ ១-វត្តកោះ នៅត្រង់ទិស ខាងកើតឆៀងខាងអាគ្នេយ៍ភ្នំដូនពេញ ២-វត្តល័ង្កា នៅត្រង់ ទិសខាងកើតឦសានភ្នំដូនពេញ៣-វត្តព្រះពុទ្ធឃោសា  នៅត្រង់ខាងត្បូងព្រែក ចិនដំដែក នាទិសខាងជើងភ្នំដូនពេញ ៤-វត្តពាមថ្លុង នៅខាង ទិសអាគ្នេយ៍ ភ្នំដូនពេញជិតជាប់នឹងមាត់ព្រែក ឧញ៉ាថ្លុងឆ្ងាយបន្តិចពីវត្តកោះព្រះពុទ្ធ រូបអង្គធំដែលតំកល់ក្នុងវិហារវត្តពាមថ្លុងនេះ មានព្រះនាមថាព្រះស្រកាលេញ ព្រោះគេទឹបមាសមានសណ្ឋានរំលេច ស្រដៀងនឹងស្រកាត្រីលេញ។ ៥-វត្តឧណ្ណលោម ដែលមាននាមនេះ ស្រេចស្រាប់មកពីយូរហើយជានាមនៃចេតីយ៍ធំចំ កណ្តាលចេតីយ៍ទាំង៥នៅខាងលិចវិហារ វត្តឧណ្ណលោមសព្វថ្ងៃ ៦-វត្តខ្ពបតាយ៉ង (វតបទុមវតីសព្វថ្ងៃ)។ នៅថ្ងៃ១១កើតខែពិសាខឆ្នាំច ចត្វាស័ក ព.ស១៩៨៦ គ.ស១៤៤២ ព្រះបាទសម្តេចព្រះបរមរាជា(ពញាយ៉ាត) ព្រមទាំងខ្ញុំ រាជការគ្រប់តំណែងនឹងគណៈសង្ឃ មានសម្តេចព្រះសុគន្ធាធិបតីជាប្រមុខបានធ្វើបុណ្យបញ្ចុះ សីមាគ្រប់វត្តទាំង៧មានវត្តព្រះចេតីយបព៌ត និងវត្តឧណ្ណលោមជាដើមនឹងព្រះរាជពិធីជាការ កុសលផ្សេងៗ

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
39 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item