General News
ព្រះបត់បែបព្រះពុទ្ធសាសនា ខ្មែរគឺជាគំនូរពណ៌នៅលើ កំណាត់ដែលគេអាច មូរឬ លារបស់នោះ ដោយងាយ ស្រួលជាពិសេស ក្នុងការដឹកជញ្ជូនដើម្បី មូលហេតុសាសនា ដូចជាការទេសនាជាដើម ។ គំនូរទាំងនោះតំណាង ភាគខ្លះនៃខ្សែជីវិតអតីត ជាតិរបស់សម្មាសម្ពុទ្ធ ។ អាស្រ័យហេតុនេះ ហើយទើប យើងឃើញព្រះពុទ្ធ អង្គបរមគ្រូនៃយើងស្ថិត ក្នុងឥរិយាបថផ្សេងៗពីគ្នា តាំងពីការយាងទៅសាងព្រះភ្នួស ...
ទិដ្ឋភាពទូទៅ
ក្នុងការចូលព្រះវស្សា របស់ព្រះភិក្ខុសង្ឃក្នុង ព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ បញ្ញត្តិ និងអនុញាតទុកនៅ ពុំមានពិធីអ្វីអមរួមផ្សំច្រើនទេ គឺកាលណាពេល វេលានៃការ ចូលព្រះវស្សា មកដល់ ព្រះភិក្ខុសង្ឃគ្រាន់ តែជួបជុំគ្នាក្នុងអាវាសវត្ត (ឧបោសថាគា) ហើយ អធិដ្ឋានបាលីចូលព្រះវស្សាជាការស្រេច ។ ដោយឡែកការចូលព្រះវស្សានៅប្រទេសកម្ពុជា មានការអមដោយកម្មវិធីមួយចំនួនផ្សេងទៀត ដូចជា ...
ទៀនវស្សានេះ ឧបាសក ឧបាសិកា ធ្វើដើម្បី ព្រះសង្ឃអុជ ថ្វាយ ព្រះរតនត្រ័យ អស់បីខែ ទៀនវស្សានេះមាន ទទឹងមាត់មួយតឹក និងកំពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ នៅ គល់ទៀនខាងក្រោមមាន ជើងទ្រ ធ្វើដោយឈើមានក្បាច់ ត្របកឈូក តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដូង ឬប្រេងសណ្តែក ...
តើមានគ្រឿងអ្វីជាសំគាល់ថា ព្រះសង្ឃអង្គណា មានឋានៈជាអ្វី ? សមណស័ក្តិ ដែលមានឋានន្តរស័ក្តិជា សម្តេចព្រះសង្ឃរាជ ជាសម្តេចព្រះសង្ឃនាយក ជាព្រះសង្ឃនាយក ជារាជាគណៈ ថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី ថ្នាក់ចត្វា ឋានានុក្រមជា (បាឡាត់ វិន័យធរ ធម្មធរ សហុហ៍) តើមានអ្វីជាគ្រឿងសម្គាល់ ?
ធម្មតាគេអាចសំគាល់ថាព្រះអង្គណាមួយ មានឋានៈជាអ្វី បានដោយសារផ្លិតយស ដែលមានលក្ខណៈ ...