Monasteries News
វត្តសារាវន្ត ឬ វត្តសារាវ័នតេជោ ស្ថិតនៅចន្លោះផ្លូវលេខ១៧៨ និង១៧២ កាត់ទទឹងមុខវត្ត ដោយផ្លូវលេខ១៩ ក្នុងទឹកដីនែសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើយោង តាម website (http://km.wikipedia.org/wiki/វត្តសារាវន្ត) បានសរសេរថា វត្តសារវន្តសព្វថៃ្ងនេះ កាលពីដំបូងឡើយគឺជាទីព្រៃលិចទឹកមួយឈ្មោះថា "បឹងរាំង"។ ទីបឹងនេះ ក្រោយមកក៏ ក្លាយទៅជាទីទួលមួយដែលមានដើមរាំងភ្នំ ...
តាមការដំណាលតៗគ្នាមក បានឲ្យដឹងថា ទីតាំងវត្តសន្សំកុសល កាលដើមឡើយគឺជាបឹង ធំមួយតភ្ជាប់ពីទីនេះរហូត ដល់បឹងជើងឯកប្រកប ដោយព្រៃរនាមក្រាស់។ តាមមតិរបស់ ចាស់ៗជំនាន់ នោះបានឲ្យដឹងថា បឹងនេះមានប្រភពខ្លះ ឲ្យឈ្មោះថាបឹងធំពុន។ ពាក្យថាបឹង ធំពុននេះមានដំណាលថា មានបុរសចំណាស់ម្នាក់តែងតែមកនេសាទត្រីជារៀងរាល់ថ្ងៃនៅ ក្នុងបឹងនេះ។ ពេលល្ងាច ឬក៏ព្រឹកឡើងពួកគេតែងឃើញបុរសនេសាទនេះពន់ទ្រុងដាក់ត្រី ទៅផ្ទះវិញជារៀងរាល់ពេល។ ក្មេង ចាស់ ...
ក្នុងរជ្ជកាលសម្តេចព្រះ មរមរាជា ពញាយ៉ាត ដែលទ្រង់ផ្លាស់ប្តូរ រាជធានី មកតាំងនៅ ចតុមុខ (ភ្នំពេញ សព្វថ្ងៃ) ជាលើកដំបូង នៅព.ស១៩៧៨ គ.ស១៤៣៤។ ក្រៅអំពីការជួស ជុលព្រះវិហារ និងកសាង ចេតិយធំ នៅលើភ្នំដូនពេញ ទ្រង់បានព្រះរាជបញ្ជាឱ្យកសាងវត្ត៦ដទៃផ្សេងទៀតមាន វត្តកោះ វត្តធម្មលង្កា វត្តព្រះពុទ្ធឃោសាចារ្យ ...
វត្តបល្ល័ង្កស្ថិតនៅក្នុង ភូមិប្រាំបីឆោម ឃុំពង្រ ស្រុកលលាប្អៀរ ខេត្តកំពង់ឆ្នាំង។ វត្តនេះមាន ទីធ្លាធំទូលាយ និងមានដើមរុក្ខជាតិតូចធំ គួរជាទីមនោរម្យ និងមាន ព្រះវិហារដ៏ស្រស់ស្អាត ដែលមានលំអរដោយក្បាច់រចនាសមជាទីជ្រះថ្លានិងរីយរាយ។ ព្រះគ្រូចៅអធិការស្តីទីព្រះនាម ពេជ្រ សុរ៉ាន់បានមានសង្ឃដិកាថា វត្តនេះមាន ព្រះសង្ឃចំនួន១៣ព្រះអង្គ(ព.ស២៥៥២) តែ ប៉ុណ្ណោះហើយការរៀនសូត្រសោត នៅមានការខ្វះខាតច្រើន ក្នុងវត្ត ...
វត្តព្រះពុទ្ធមុនីរង្សី (ហៅវត្ត ស្ទឹងក្តី) ឋិតក្នុងភូមិ ច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានចាប់ផ្តើមកសាង ក្នុងឆ្នាំ១៩៩២ ក្រោមការដឹកនាំ របស់ចៅអធិការចំនួន បីជំនាន់មកហើយ។ ព្រះចៅអធិការទីមួយ ព្រះនាម ស៊ីម ពៅ ព្រះចៅអធិការទីពីរ ព្រះនាម សាំង សារិន និងព្រះចៅអធិការបច្ចុប្បន្នគឺ ព្រះតេជគុណ យី ស៊ាងហៃ។
ពិតមែនតែវត្តនេះ នៅឆ្ងាយទីប្រជុំជនបន្តិច ប៉ុន្តែវត្តនេះមាន ...
វត្តឧណ្ណលោម គឺជាវត្តមួយ អាចនិយាយបានថាជាវត្តដែលធំជាងគេក្នុង ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន (ព.ស ២៥៥២_គ.ស ២០០៨)។ វត្តនេះមានព្រះសង្ឃគង់នៅ ប្រហែលជា ៤០០ព្រះអង្គ និងនិស្សិតក្មេងវត្តប្រហែលជា៦០០រូប។ វត្តនេះគឺជា វត្តដែលសម្តេចព្រះសង្ឃ រាជគ្រប់ជំនាន់គង់ប្រថាប់នៅ តាំងពី សម្តេចព្រះមហាសង្ឃរាជ ព្រះនាម និល ទៀង (សម្តេចសង្ឃរាជមុនដំបូងបង្អស់) តរៀងមករហូតដល់បច្ចុប្បន្ន ...